អ្នកវិទ្យាសាស្រ្តជាច្រើនមកពីសាកលវិទ្យាល័យ Kanazawa University ក្នុងប្រទេសជប៉ុន បានធ្វើការសម្គាល់សារធាតុ Kahweol Acetate និង Cafestol ដែលជាសមាសធាតុ Hydrocarbon ពីធម្មជាតិមានក្នុងកាហ្វេ Arabica  ហើយប្រហែលជាមាននាទីទប់ស្កាត់ការលូតលាស់របស់ជំងឺមហារីកក្រពេញប្រូស្តាតថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សារធាតុ Kahweol Acetate និង Cafestol អាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្រពេញប្រូស្តាតដែលស៊ាំនឹងថ្នាំប្រឆាំងនឹងមហារីក Cabazitaxel យ៉ាងគួរឲ្យកាត់សម្គាល់។ ការសិក្សានេះធ្វើទៅលើសត្វកណ្តុរ។ 

កាហ្វេមានឥទ្ធិពលអាចមានឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានរបស់វា។ យើងត្រូវតែស្វែងរកឲ្យបានច្បាស់លាស់ជាងនេះអំពីយន្តការនៅពីក្រោយការរកឃើញនេះមុនពេលយើងគិតថា អាចប្រើលើអ្នកជំងឺបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាយើងអាចបញ្ជាក់លទ្ធផលទាំងនេះបាន យើងប្រហែលជាមានអ្នកជំងឺដែលអាចព្យាបាលបាន ជាពិសេសអ្នកជំងឺដែលស៊ាំនឹងប្រើថ្នាំប្រឆាំងនឹងមហារីកពីមុនៗរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង