ដំណើរការចាស់ទៅតាមអាយុ និងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើន គឺជាអ្វីដែលនាំឲ្យស្បែកមនុស្សយើងទៅជាជ្រីវជ្រួញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលជាការពិតនោះគឺថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនជ្រុល អាចធ្វើឲ្យខូចខាតដល់ស្រទាប់ Elastin និងកូឡាជែន ទើបធ្វើឲ្យស្បែកប្រែទៅជាជ្រួញបាន។ ប៉ុន្តែវាមានរឿងច្រើនផ្សេងៗទៀត ដែលអាចបណ្តាលឲ្យស្បែកជ្រីវជ្រួញបាន ហើយក៏មិនសូវមានមនុស្សច្រើនបានដឹងដែរ។
ប្រឹងធ្វើជ្រួញចិញ្ចឹមដើម្បីមើលឃើញកាន់តែច្បាស់
តើវាជាទម្លាប់អ្នកដែរទេ ក្នុងការប្រឹងធ្វើជ្រួញចិញ្ចឹមដើម្បីឲ្យភ្នែកមើលឃើញកាន់តែច្បាស់? បើសិនជាអ៊ីចឹងមែន ចូរលះបង់ទម្លាប់នេះចោលទៅ ព្រោះវានឹងធ្វើឲ្យកើតជាស្នាមផ្នត់ៗច្រើននៅជុំវិញភ្នែគ និងចុងក្រោយជ្រួញតែម្តង។
ប្រើទុយោបឺត
អ្នកប្រហែលជាត្រូវការប្រើទុយោបឺតទឹកជានិច្ចហើយដើម្បីជួយឲ្យស្នាមក្រែមនៅជាប់បបូរមាត់បានយូរ។ ប៉ុន្តែតើអ្នកមានដឹងទេថា ការដែលប្រឹងមាត់ដើម្បីបឺតទុយោបែបនេះ ធ្វើឲ្យកើតស្នាមជ្រីវជ្រួញនៅជុំវិញមាត់ដែរទេ? ដូច្នេះបើអាចគួរតែលះបង់ទម្លាប់នេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានទៅ។
ជក់បារី
មានហេតុផលពីរយ៉ាងដែលនិយាយថា ការជក់បារីអាចធ្វើឲ្យស្បែកជ្រីវជ្រួញបាន។ ទី១ គ្រប់ពេលដែលអ្នកប្រឹងបឺតបារី វាមិនខុសគ្នានឹងការប្រើទុយោបឺតទេ គឺធ្វើឲ្យជ្រួញនៅជុំវិញមាត់។ ទី២ ការជក់បារី នឹងបន្សល់ជាតិពុលក្នុងខ្លួនកាន់តែច្រើនដែលអាចធ្វើឲ្យស្បែកកាន់តែឆាប់ចាស់។
ញ៉ាំផ្អែម
បើសិនជាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំអីផ្អែមៗ ពិតណាស់ អ្នកនឹងចៀសមិនផុតពីការកើតបញ្ហាស្បែកជ្រួញទេ ដោយសារតែ ការញ៉ាំផ្អែមច្រើនធ្វើឲ្យរលាកក្នុងខ្លួន ហើយការរលាកនេះក៏ជាមូលហេតុនាំឲ្យមានបញ្ហាសុខភាព និងសម្រស់ច្រើនដែរ។
ហាត់ប្រាណច្រើនពេក
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការហាត់ប្រាណជាប្រចាំ គឺជារឿងសំខានដើម្បីរស់បានយូរ សប្បាយចិត្ត និងសុខភាពល្អ។ ប៉ុន្តែអ្នកជំនាញនិយាយថា ការហាត់ប្រាណច្រើនពេក អាចបង្កផលអាក្រក់ជាងល្អ។ ឧទាហរណ៍ ការហាត់ប្រាណច្រើនពេក អាចធ្វើឲ្យស្បែកឆាប់ចាស់វិញ។
ស្រ្តេសច្រើន
ការដែលស្រ្តេសរ៉ាំរ៉ៃគឺជារឿងដែលអាចធ្វើឲ្យស្បែកជ្រីវជ្រួញរហូតដល់រំខានដល់សម្រស់អ្នកបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែ ស្រ្តេសអ័រម៉ូនអាចបង្កើនល្បឿននៃការឆាប់ចាស់របស់ស្បែក៕