ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះមិនកើតមុនខែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរនៅជិតអ្នកជក់បារី ឬជក់បារីដោយខ្លួនឯងនោះទេ ព្រោះផ្សែងបារីអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ព្រមទាំងអ្នកផងដែរ។
- អ្នកមិនត្រូវរួមភេទនៅពេលមានផ្ទៃពោះនោះឡើយ ព្រោះបើអ្នកតែងតែបន្តរួមភេទនឹងគ្នាក្នុងពេលមានផ្ទៃពោះ នឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងការកើតមុនខែណាស់។
- អ្នកត្រូវតែសម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះការសម្រាកនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដោយអាចធ្វើឲ្យអ្នកអាចចៀសពីការកើតមុនខែបាន។
- អ្នកត្រូវតែចេះបន្ធូរអារម្មណ៍ មិនត្រូវមានអារម្មណ៍តានតឹងនោះទេ ព្រោះពេលដែលអ្នករងសម្ពាធអារម្មណ៍ច្រើន នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់។
- អ្នកមិនត្រូវហាត់ប្រាណដោយធ្វើចលនាធ្ងន់ៗឡើយ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកទាំងពីរខ្លាំងណាស់នៅពេលដែលអ្នកមិនប្រយ័ត្ន។
- នៅពេលដែលមានអាការៈឆ្លងទន្លេមុនខែ អ្នកត្រូវតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
- ជាពិសេសត្រូវមានអនាម័យគ្រប់ពេល ព្រោះអនាម័យអាចជួយការពារសុខភាពអ្នកបានល្អ មិនធ្វើឲ្យអ្នកបាត់បង់កូនឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក ទើបមិនកើតមុនខែ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)