ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលអ្នកមិនគួរដុតចោល ព្រោះអាចបំផ្លាញលាភរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរដុតរូបថតអ្នកចោលឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឈឺ ឬតែងតែមានអារម្មណ៍មិនស្ងប់។
- ចំពោះខោអាវវិញ អ្នកក៏មិនអាចដុតដែរ ព្រោះវាអាចនាំគ្រោះដល់អ្នក។ ម្យ៉ាងទៀត ជំងឺធ្ងន់នឹងអាចកើតឡើងលើខ្លួនអ្នកផងដែរ។
- សៀវភៅធម៌ ជាសៀវភៅដែលអ្នកមិនអាចដុតបានឡើយ ព្រោះវាអាចបំផ្លាញលាភអ្នកយ៉ាងខ្លាំង។
- កាបូបលុយរបស់អ្នក បើវារហែក ឬអ្នកឈប់ប្រើ អ្នកមិនគួរដុតចោលឡើយ។ អ្នកអាចទុកដាក់នៅកន្លែងមួយ ឬក៏អាចបោះចោល ព្រោះបើអ្នកដុតចោល វានឹងអាចធ្វើឲ្យទ្រព្យអ្នកហូរចេញក្រៅជានិច្ច ដោយមិនអាចសន្សំបានឡើយ។
- សក់ ក៏អ្នកមិនអាចដុតបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកឈឺក្បាលញឹកញាប់ ថែមទាំងអាចប៉ះពាល់ដល់សុខភាពរបស់មនុស្សចាស់ក្នុងផ្ទះទៀតផង៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)