ខណៈពេលដែលស្រ្តីគ្រប់គ្នាតែងតែចង់ឲ្យការមករដូវខែរបស់ខ្លួនកើតឡើងជារៀងរាល់ខែនោះទៀងទាត់ តែបែរជាមិនដឹងថាគួរធ្វើដូចម្តេចទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ ជំនួសឲ្យការប្រើប្រាស់ថ្នាំលេបដើម្បីព្យាបាលការមករដូវទៀងទាត់ ចូរសាកល្បងវិធីខាងក្រោមនេះសិនទៅ ព្រោះវាគឺជារឿងធម្មជាតិសុទ្ធសាធ។
បន្ថយអារម្មណ៍តានតឹង និងបំបាត់ស្រ្តេស
ស្រ្តេសគឺជាមូលហេតុដ៏ធំមួយដែលនាំឲ្យស្រ្តីមិនមករដូវ។ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ស្រ្តេសពិតជាផ្តល់ភាពល្អក់កករច្រើនដល់ខ្លួនឯងចេញពីក្នុងមកតែម្តង។ ការតាំងសមាធិ ការបន្ធូរអារម្មណ៍ និងហាត់យូហ្គា ច្រើនតែអាចជួយឲ្យអារម្មណ៍ធូរស្រាលបាន។ ដោយយោងទៅតាមអ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ស្រ្តេស និងការកើនឡើងនៃចំនួនអ័រម៉ូន Cortisol ក្នុងខ្លួន នឹងនាំឲ្យក្រជ្រុះអូវ៉ុល ឬមិនងាយមានកូនបាន។ ការគ្រប់គ្រងស្រ្តេស និងកាត់បន្ថយវា នឹងទាញពេលវេលានៃការជ្រុះអូវ៉ុលមករកសភាពដើមវិញ ព្រមទាំងមករដូវទៀងទាត់ទៀត។
រួមភេទ
មធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដើម្បីឲ្យរដូវមកទៀងទាត់នោះគឺការចាប់ដៃគូដើម្បីរួមភេទជាមួយគ្នា។ មែនហើយ ការធ្វើបែបនេះវានឹងជួយឲ្យសាច់ដុំនៅទ្វារមាសធូរ ដើម្បីបញ្ចេញនូវកោសិការងាប់ៗពីក្នុងស្បូនបានអស់ល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះមិនប្រាកដថាអញ្ចឹងទាំងអស់ទេ ប៉ុន្តែវាជារឿងល្អដែលគួរសាកល្បង។
ដូចយើងទាំងអស់គ្នាធ្លាប់ដឹងហើយថា រាងកាយមនុស្សយើងម្នាក់ៗ សុទ្ធតែមានលក្ខណៈខុសៗគ្នា ដូច្នេះការឆ្លើយតបនឹងវិធីសាស្រ្តខាងលើក៏មានលក្ខណៈខុសៗគ្នាដែរ។ ខណៈពេលដែលគ្មានវិធីសាស្រ្តណាមួយជួយធានាថាមានប្រសិទ្ធភាពមួយរយភាគរយជួយឲ្យរដូវមកទៀងនោះ តែវិធីសាស្រ្តទាំងពីរខាងលើមានសុវត្ថិភាពណាស់ក្នុងការសាកល្បង៕