នៅក្នុងជីវិតអាពាហ៍ពិពាហ៍រមែងតែងតែជួបប្រទះបញ្ហាជាច្រើន​ ហើយបញ្ហាខ្លះអាចធ្វើឲ្យអ្នកលេងលះគ្នាក៏មាន។ ដូចនេះតើអ្នកមិនគួរធ្វើរឿងអ្វីខ្លះដើម្បីការពារអាពាហ៍ពិពាហ៍អ្នកនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវរិះគន់ឳពុកម្តាយឬមិត្តភក្តិរបស់ប្តីឬប្រពន្ធអ្នកទេ ព្រោះពួកគាត់មានឋាន:សំខាន់ណាស់ក្នុងចិត្តរបស់ប្តីឬប្រពន្ធអ្នក។
  2. អ្នកមិនត្រូវមានអាថ៌កំបាំងរវាងគ្នាទេ ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកយ៉ាងងាយ។
  3. អ្នកមិនត្រូវធ្វើជាគ្រូរបស់ប្តីអ្នកទេ ព្រោះគេចេះដោះស្រាយបញ្ហាហើយ មិនត្រូវការឲ្យអ្នកបញ្ចេញយល់បល់ច្រើននោះទេ។
  4. អ្នកមិនត្រូវគ្រប់គ្រងនេះគ្រប់គ្រងនោះច្រើននោះឡើយ ព្រោះវាអាចធ្វើឲ្យប្តីអ្នកធុញទ្រាន់នឹងអ្នកជាខ្លាំង។
  5. អ្នកមិនត្រូវរំលឹករឿងចាស់ឡើងវិញទេនៅពេលដែលឈ្លោះគ្នាព្រោះវាកន្លងផុតទៅហើយ។
  6. អ្នកមិនត្រូវលេងអ៊ីនធើណេតច្រើនពេកទេ ព្រោះប្តីអ្នកនឹងយល់ថាវាសំខាន់ជាងគេ។ ដូចនេះអ្នកត្រូវតែយកចិត្តទុកដាក់ចំពោះគេឲ្យបានច្រើន។ ជារួមមកចំនុចទាំងអស់ខាងលើនេះអ្នកមិនគួរប្រព្រឹត្តទេ ព្រោះវាអាចបំផ្លាញអាពាហ៍ពិពាហ៍អ្នកបានដោយងាយ៕
  7. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)