ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបរួមភេទដែលអាចធ្វើឲ្យអ្នកទទួលបានកូនប្រុស។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នករាប់ឃើញថ្ងៃបង្កកំណើត អ្នកគួរតែចាប់ផ្តើមរួមភេទ ឬរួមភេទក្នុងថ្ងៃបន្ទាប់។ នៅពេលដែលអ្នករួមភេទ អ្នកគួរតែឲ្យស្វាមីអ្នកសូកចូលរាងជ្រៅបន្តិច ហើយក្រោយពេលដែលរួមភេទរួច អ្នកគួរតែគៀបជើងសងខាងអ្នកឲ្យជាប់ ហើយយកខ្នើយទ្រពីក្រោមគូថចំនួនកន្លះម៉ោង ដើម្បីអាចបង្កកំណើតជាកូនប្រុសបាន។
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែញ៉ាំថ្នាំកាលស្យូមឲ្យបានរាល់ថ្ងៃរហូតដល់ថ្ងៃដែលអ្នកពិនិត្យដឹងថាអ្នកមានផ្ទៃពោះ។
- អ្នកអាចរួមភេទម្តងក្រោយពេលដែលអ្នកអស់រដូវចំនួនពីរថ្ងៃ រហូតដល់មុនពេលថ្ងៃបង្កកំណើត អ្នកមិនគួររួមភេទទេ ដើម្បីឲ្យស្វាមីអ្នកអាចផ្ទុកស្ពែម៉ាតូសូអ៊ីតច្រើន។ លុះដល់ថ្ងៃដែលអ្នករាប់ឃើញថាជាថ្ងៃបង្កកំណើតបាន អ្នកអាចធ្វើការរួមភេទបាន។ ដូចនេះ អ្នកអាចធ្វើតាមវិធីនេះបាន ដើម្បីអាចទទួលបានកូនប្រុសតាមក្តីស្រមៃរបស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)