មានថ្នាំមួយចំនួនត្រូវការប្រើពេលយូរដើម្បីប្រើប្រាស់ ប៉ុន្តែមនុស្សភាគច្រើនបែរជាមិនគិតអ៊ីចឹងឡើយ។ ឧទាហរណ៍ ក្នុងករណីជំងឺលើសសម្ពាធឈាមដែលត្រូវការលេបថ្នាំជាប្រចាំ វាគឺជារឿងធម្មតាទៅហើយក្នុងការគ្រប់គ្រង និងព្យាបាលជំងឺ។​ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ ថ្នាំព្យាបាលជំងឺលើសសម្ពាធឈាមត្រូវបានគ្រូពេទ្យចេញឲ្យអ្នកជំងឺប្រើប្រាស់នោះ គឺត្រូវមានការគិត និងពិចារណាច្រើនណាស់។

ចូរចាំថា លទ្ធផលនៃការវាស់សម្ពាធឈាមអាចឡើងខ្ពស់ដែរនៅពេលអ្នកជំងឺមានភាពស្រ្តេស ឬភ័យខ្លាចដូច្នេះវាមិនអាចយកជាការបានឡើយ។ យ៉ាងណាមិញ បើសិនជាមូលហេតុនៃជំងឺលើសសម្ពាធឈាមបង្កឡើងដោយជំងឺណាមួយផ្សេងទៀតដូចជា បញ្ហានៅក្រពេញទីរ៉ូអ៊ីត ការធាត់ជ្រុល ការស្រមុក ឬគេងបាត់ដង្ហើម នោះការព្យាបាលលើមូលហេតុវិញទើបជារឿងត្រឹមត្រូវ។ ក្នុងករណីបែបនេះ ការប្រើថ្នាំដើម្បីព្យាបាលគឺមួយជីវិតហើយ។ 

ជំងឺលើសសម្ពាធឈាមមិនមែនគ្រាន់តែជាលទ្ធផលនៃការវាស់សម្ពាធឈាមទេ វាក៏ជាការគិតទៅលើសន្ទស្សន៍កម្ពស់ធៀបនឹងទម្ងន់ និងអ្វីផ្សេងៗទៀតដែរ។ ដូច្នេះ នៅពេលគ្រូពេទ្យវាស់សម្ពាធឈាម និងដាក់លទ្ធផលលេខខាងលើ ១៤០ ហើយវាស់ចំនួន ៤ដង្ហើយនោះ នៅតែឃើញដូចគ្នាដដែល ហើយលេខខាងក្រោមឃើញ ៨០ ដូច្នេះអាចបញ្ជាក់បានថា សម្ពាធឈាមធម្មតារបស់អ្នកគឺ ១៤០/៩០ ហើយវាក៏មិនមានអ្វីដែលត្រូវខ្វល់ខ្វាយដែរ។ ប៉ុន្តែបើសិនជាលទ្ធផលឈាមឡើងដល់ ១៨០/១៣០ ហើយក៏មិនចុះមកធម្មតាវិញនោះ ការប្រើថ្នាំព្យាបាលគឺជារឿងដែលមិនអាចចៀសផុតឡើយ។ 

ដូច្នេះបើសិនជាអ្នកលទ្ធផលសម្ពាធឈាមចុះពី ១៨០/១៣០ ទៅ ១១០/៩០ ហើយឈប់ប្រើថ្នាំបន្តទៀត ជាពិសេសនៅពេលកំពុងប្រើថ្នាំ Beta Blockers ទៀតនោះ សម្ពាធឈាមអាចនឹងឡើងខ្ពស់លើសដើមរហូតដល់ ២០០/១៨០ ដែលជាអាការៈមួយហៅថា ប្រតិកម្មលើសសម្ពាធឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាការៈបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចងាយនឹងទៅជាដាច់សរសៃឈាមខួរក្បាល ឬជំងឺគាំងបេះដូងបានគ្រប់ពេល។ ការប្រើថ្នាំបញ្ចុះសម្ពាធឈាមឡើងវិញគឺជារឿងល្អទោះបីជាអ្នកឈប់ប្រើមួយរយៈហើយក៏ដោយ។ យ៉ាងណាមិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមប្រើថ្នាំឡើងវិញថាតើអ្នកត្រូវការកម្រិតប្រើប្រាស់ដដែល ឬខ្ពស់ជាងមុន។ សរុបទៅ ការឈប់ប្រើថ្នាំលើសសម្ពាធឈាមដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យអាចនឹងគម្រាមគំហែងដល់អាយុជីវិតបាន៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង