ការកាត់ស្បូនចោលគឺជាការវះកាត់មួយប្រភេទសម្រាប់ដោះស្រាយទៅលើបញ្ហាមួយចំនួនរបស់ក្រពេញអូវ៉ែ ស្បូនខ្លួន​ឯង និងបំពង់ដៃស្បូន។ ការកាត់ស្បូននេះគឺជាការវះកាត់ច្រើនបំផុតលំដាប់ទីពីរទៅលើមនុស្សស្រីក្រោយពីសម្រាលដោយវះកាត់រួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការវះកាត់នេះច្រើនតែធ្វើលើស្រ្តីអាយុពី ៤០ ទៅ៤៤ឆ្នាំ ប៉ុន្តែអ្នកអាយុក្រោមនេះក៏អាចធ្វើបានដែរអាស្រ័យទៅតាមស្ថានភាពជំងឺ។ ហេតុដូច្នេះហើយបានជាមានចម្ងល់ជាច្រើនអំពីបញ្ហានេះត្រូវការការបកស្រាយ។ 

ករណីណាខ្លះដែលត្រូវការវះកាត់ស្បូនចោលទៅ?

ការវះកាត់នេះមានសារៈសំខាន់ណាស់ដើម្បីដោះស្រាយទៅលើការប​ង្ករោគមួយនៅលើស្បូនដែលយើងមិនអាចគ្រប់គ្រងបាន ជំងឺមហារីកដែលមិនទាន់រាលដាល (បំពង់ដៃស្បូន ក្រពេញអូវ៉ែ ទ្វារមាស មាត់ស្បូន ឬស្បូន) ការហូរឈាមមិនអាចគ្រប់គ្រងបាន និងផលវិបាកផ្សេងៗក្នុងពេលសម្រាលកូនជាដើម។ ហេតុផលផ្សេងៗដែលត្រូវការកាត់ស្បូនដែរនោះគឺ ស្រុតស្បូន មានជំងឺ Endometriosis និងដុំសាច់ក្នុងស្បូនដែរ ទោះបីជាវាមិនត្រូវបានធ្វើឡើងគ្រប់ករណីទាំងអស់ក៏ដោយ។ 

តើស្រ្តីកាត់ស្បូនហើយអាចប្រឈមនឹងអ្វីខ្លះទៅ?

មានករណីតិចតួចណាស់ដែលការកាត់ស្បូនអាចបណ្តាលឲ្យស្លាប់ គឺតិចជាងមួយភាគរយឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាករបស់វាអាចនឹងកើតមានតិចតួចបំផុត ដូចជា ហូរឈាមក្នុងពេល ឬក្រោយពេលវះកាត់ មានការបង្ករោគ និងខូចខាតដល់សរីរាង្គជាច្រើនក្នុងអាងត្រគៀក។ ការកាត់ស្បូនចោលក៏អាចបណ្តាលអោយស្រុតទ្វារមាសបានដែរ។ ការកាត់ស្បូនចោលនៅអាយុក្រោម ៤០ឆ្នាំចុះអាចប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូង។ ការប្រឈមមុខមួយទៀតនោះគឺ មានបញ្ហាច្រើនលើផ្លូវទឹកនោម និងកង្វះអ័រម៉ូនក្នុងខ្លួន។

តើមានអ្វីកើតឡើងទេពេលរបួសជាហើយ?

បើសិនជាអ្នកទទួលយកការវះកាត់នៅពេលមិនទាន់រាំងរដូវ ហើយត្រូវកាត់ក្រពេញអូវ៉ែទៀតនោះ រដូវអ្នកនឹងលែងមានទៀត ហើយក៏មិនអាចមានកូនបានទៀតដែរ។ អ្នកអាចនឹងមានអាការៈដូចស្រ្តីរាំងរដូវអ៊ីចឹងង។ ក្រោយពីវះកាត់បានពីរបីសប្តាហ៍រួច អ្នកអាចនឹងមានបញ្ហាហូរឈាម និងហូរទឹករំអិលរឹមៗខ្លាំង។ ក្រោយពីវះកាត់រួច អ្នកនឹងមិនត្រូវបានឲ្យងូតទឹករយៈពេល ១០ថ្ងៃ ដើម្បីកាត់បន្ថយការបង្ករោគ និងផលវិបាកផ្សេងៗ។ ការធ្វើសកម្មភាពរាងកាយខ្លាំងក្លាគួរតែចៀសវាងរយៈពេល ៦សប្តាហ៍។ ចំពោះការរួមភេទវិញគួរតែចៀសវាងរយៈពេល ៦សប្តាហ៍ដែរដើម្បីទុកពេលវេលាឲ្យរបួសជាទៅវិញ។ 

តើវាប៉ះពាល់ដល់ជីវិតផ្លូវភេទខ្ញុំដែរទេ?

នេះគឺជាជំនឿមិនត្រឹមត្រូវមួយដែលកើតមានជាញឹកញាប់ក្រោយពីកាត់ស្បូនចោល។ ស្រ្តីក្រោយពីធ្វើបែបនេះរួចគឺមិនអាចរួមភេទបានទៀតឡើយ។ ការជាសះរបួសគឺត្រូវការប្រើពេលពីរបីសប្តាហ៍សិនទើបអាចឈានដល់ការរួមភេទវិញបាន។ ស្រ្តីខ្លះអាចមានចំណង់ផ្លូវភេទតិចតួច ឬអត់តែម្តងក្រោយពីវះកាត់រួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលរឿងនេះកើតឡើងមែននោះ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ។ 

តើខ្ញុំត្រូវការការព្យាបាលដោយអ័រម៉ូនទេក្រោយពីវះកាត់រួច?

ការព្យាបាលដោយអ័រម៉ូនអាចជួយផ្លាស់ប្តូររាងកាយបានក្រោយពីវះកាត់រួច។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការព្យាបាលនេះផង។ ការព្យាបាលដោយអ័រម៉ូនអេស្ត្រូជែនអាចជួយបំបាត់រោគសញ្ញានៃការរាំងរដូវបាន។ ការព្យាបាលដោយអ័រម៉ូនលេបតាមមាត់ក៏អាចជួយបំបាត់រោគសញ្ញាដែរ តែវាងាយនឹងកើតជាកំណកឈាម និងបង្កជាជំងឺបេះដូងដែរ។ ដូច្នេះដើម្បីសុវត្ថិភាព អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង