ជំងឺមហារីកស្បែកគឺជាទម្រងនៃជំងឺមហារីកដែលកើតឡើងញឹកញាប់បំផុត ដោយមានរហូតលើស ៥០ភាគរយឯណោះនៃជំងឺមហារីកទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមិនមានអ្វីដែលជាអាថ៌កំបាំងឡើយក្នុងការនិយាយថា ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ អាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកស្បែកបាន។ តាមពិតទៅ វាច្រើនជាង ៩០ភាគរយឯណោះនៃជំងឺមហារីកស្បែកទាំងអស់ បង្កឡើងដោយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើន។ ប៉ុន្តែតើអ្នកមានដឹងទេថា ទោះបីជាអ្នកមិនអង្គុយក្រោមពន្លឺព្រះអាទិត្យច្រើន ក៏មិនមែនមានន័យថា អ្នកមិនកើតជំងឺមហារីកស្បែកនៅថ្ងៃអនាគត់ដែឬ។ នេះដោយសារតែអ្នកមានកត្តាប្រឈមនឹងជំងឺមហារីកច្រើនជាងការប៉ះពាល់ពន្លឺព្រះអាទិត្យទៅទៀត ហើយរឿងនេះមិនសូវមានមនុស្សច្រើនបានដឹងឡើយ។ ខាងក្រោមនេះគឺជាកត្តាប្រឈមនឹងជំងឺមហារីកញឹកញាប់បំផុតដែលអ្នកមិនសូវជាធ្លាប់ដឹងឡើយ៖

ធ្លាប់រលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យកាលពីមុន

ការដែលមានអាការៈរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យគឺជាសញ្ញាច្បាស់មួយដែលអ្នកបានចំណាយពេលវេលាច្រើននៅក្រោមពន្លឺព្រះអាទិត្យដែឡក្តៅខ្លាំង ហើយវាក៏កត្តាប្រឈមមួយរបស់ជំងឺមហារីកស្បែកដែរ។ 

សមាជិកគ្រួសារណាម្នាក់មានជំងឺមហារីកស្បែកហើយ

ជំងឺមហារីកស្បែកក៏ជាជំងឺមួយកើតឡើងជាលក្ខណៈគ្រយសារដែរ។ ដូច្នេះបើសិនជាសមាជិកគ្រួសារណាម្នាក់របស់អ្នកមានជំងឺមហារីកស្បែកហើយ នោះអ្នកកំពុងតែប្រឈមខ្ពស់នឹងជំងឺនេះដែរ។

មានសក់ពណ៌ក្រហម

ជាអកុសល ការដែលសក់ក្បាលមានពណ៌ក្រហមពីកំណើត វានឹងធ្វើឲ្យម្នាក់នោះប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកស្បែកជាងគេ។ នេះដោយសារតែវាជាជំងឺហ្សែនដែលផ្តល់ឲ្យពីឪពុកម្តាយ។ ដោយសារតែអ្នកមានហ្សែនអាចបញ្ជាក់ថានឹងមានឱកាសកើតជំងឺមហារីកមែន តែមិនមែនមានន័យថា អ្នកដឹងតែកើតជំងឺនេះឡើយ ដូច្នេះយកល្អគួរតែការពារខ្លួនបន្ថែមតាមរយៈការបន្ថយការប្រឈមមុខផ្សេងៗទៀតដូចជា កុំប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក។ 

រស់នៅកន្លែងខ្ពស់ៗ

គ្រប់គ្នាដឹងហើយថា កាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យជាអ្នកធ្វើឲ្យមនុស្សយើងប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីក។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា ការរស់នៅកន្លែងខ្ពស់ៗធ្វើឲ្យពួកគេប៉ះពាល់នឹងកម្លាំងកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យកាន់តែខ្លាំងដែរទេ។ បើសិនជាអ្នករស់នៅលើភ្នំ យកល្អគួរតែចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យឲ្យបានច្រើនបំផុតផង។ 

លេបថ្នាំ

យើងសុទ្ធតែដឹងហើយថា ថ្នាំមួយចំនួនអាចបង្កជាផលរំខានដូចជា ចង្អោ វិលមុខ ក្រហាយទ្រូង រាករូស និងគេងមិនលក់។ តែមានថ្នាំខ្លះក៏អាចធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មនឹងពន្លឺព្រះអាទិត្យរហូតដល់កើតជាមហារីកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំព្យាបាលជំងឺមុនខ្លះក៏អាចធ្វើឲ្យស្បែកងាយនឹងកើតមហារីកបាន។ ថ្នាំផ្សះ និងពពួកថ្នាំប្រឆាំងការរលាក ឬឈឺចាប់ NSAIDs មួយចំនួនក៏មានផលរំខានដូចគ្នាដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង