ជាធម្មតា ម្រេចត្រូវបានប្រជាជនទូទាំងពិភពលោកប្រើប្រាស់ជាគ្រឿងផ្សំធ្វើម្ហូបដើម្បីបង្កើនរសជាតិហិរតិចតួចដល់ចំណីអាហារ និងម្ហូប។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងនេះក្តី ម្រេចត្រូវបានគេរកឃើញថា មានប្រយោជន៍មួយចំនួនធំចំពោះសុខភាពពោះវៀន។ 

បង្កើនការបឺតស្រូបជីវជាតិ

ម្រេចអាចជួយជំរុញដល់ការបឺតស្រូបជីវជាតិបានមកពីចំណីអាហារដែលអ្នកញ៉ាំ។ អ្វីដែលពិសេសនោះគឺថា វាប្រហែលជាជួយពង្រឹងដល់ការបឺតស្រូបសារធាតុ Curcumin ដែលជាសារធាតុដ៏សកម្មក្នុងមឺមម្រេច ដែលមានមុខងារប្រឆ្ងាំងនឹងការរលាក។ ការស្រាវជ្រាវក៏បានបង្ហាញថា ម្រេចខ្មៅប្រហែលជាជួយពង្រឹងដល់ការបឺតស្រូបសារធាតុ Beta-carotene ដែលមានក្នុងបន្លែ និងផ្លែឈើ ដើម្បីរាងកាយអាចបំលែងវាទៅជាវីតាមីន A។ Beta-carotene មានមុខងារជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយសម្រាប់ទប់ស្កាត់ការខូចខាតរបស់កោសិកា ដូច្នេះ វានឹងជួយការពារជំងឺជាច្រើនដូចជា ជំងឺបេះដូងផងដែរ។ 

ជំរុញដល់សុខភាពរំលាយអាហារ និងបង្ការការរាករូស

ម្រេចខ្មៅប្រហែលជាជួយពង្រឹងដល់មុខងាររបស់ក្រពះឲ្យធ្វើការកាន់តែល្អ។ អ្វីដែលពិសេសនោះគឺថា ការញ៉ាំម្រេចខ្មៅប្រហែលជាជួយភ្ញោចដល់ការបញ្ចេញអង់ហ្ស៊ីមក្នុងលំពែង និងក្រពះដើម្បីជួយដល់ការរំលាយជាតិខ្លាញ់ទៀតផង។ តាមការសិក្សាលើសត្វបានឲ្យដឹងថា ម្រេចក៏ប្រហែលជាជួយបង្ការការរាករូស តាមរយៈការទប់ស្កាត់ភាពរឹងជាប់របស់សាច់ដុំក្នុងផ្លូវក្រពះពោះវៀន និងបន្ថយការរំលាយអាហារទៀត។ តាមពិតទៅ ការសិក្សាលើកោសិកាពោះវៀនរបស់សត្តដែលឲ្យស៊ី Piperine ចំនួន ១០មីលីក្រាមក្នុងមួយគីឡូក្រាម នៃទំ្ងន់រាងកាយ ឃើញថាអាចជួយបង្ការការកន្ត្រាក់ភ្លាមៗរបស់ពោះវៀនបានល្អជាងប្រើថ្នាំទប់ការរាករូស Loperamide ទៅទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែឥទ្ធិពលវិជ្ជមានរបស់វាចំពោះមុខងារក្រពះ ដូច្នេះវានឹងមានប្រយោជន៍ខ្លាំងចំពោះអ្នកដែលមានក្រពះអន់ និងរាករូសច្រើន។ យ៉ាងណាមិញ វាត្រូវការការសិក្សាទៅលើមនុស្សបន្ថែមច្រើនទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង