វាគឺជារឿងមួយដែលកើតឡើងជាញឹកញាប់ក្នុងការដែលមានអារម្មណ៍អស់កម្លាំង ឬនឿយហត់មួយភ្លេត។ ប៉ុន្តែអាការៈអស់កម្លាំងធម្មតាទាំងនេះមិនគួរទែច្រឡំគ្នានឹងការអស់កម្លាំរ៉ាំរ៉ៃឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការអស់កម្លាំងរ៉ាំរ៉ៃគឺជាជំងឺដ៏ស្មុគស្មាញរយៈពេលវែងមួយប្រភែទដែលកើតឡើងលើមនុស្សជាច្រើនដែរ។ អ្នកដែលមានបញ្ហានេះប្រហែលជាមិនអាចធ្វើអ្វីបានឡើយទោះបីជាការងារធម្មតាៗបំផុតក៏ដោយ។ យ៉ាងណាមិញ បើសិនជាអ្នករកឃើញថា ខ្លួនមានអាការៈខាងក្រោមនេះ វាគឺជាសញ្ញារបស់ជំងឺរ៉ាំរ៉ៃហើយ។
- មានអារម្មណ៍ថាអស់កម្លាំងខ្លាំងរយៈពេលច្រើនជាង ២៤ម៉ោង ជាពិសេសក្រោយហាត់ប្រាណរួច
- មានអារម្មណ៍ថាអស់កម្លាំងក្រោយពីភ្ញាក់ពីគេងរួច ឬពិបាកក្នុងការគេងលក់
- កំពុងតែពិបាកផ្ចង់អារម្មណ៍ ឬមានបញ្ហាជាច្រើនជាមួយនឹងការយកចិត្តទុកដាក់ និងបាត់បង់ការចងចាំ
- មានអារម្មណ៍ថាវិលមុខ ឬខ្យល់គរនៅពេលក្រោយកពីអង្គុយភ្លាម
- ឈឺសាច់ដុំ ឬសន្លាក់
- ឈឺក្បាលប្រភេទថ្មី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានហើមកូនកណ្តុរនៅករ ឬឃ្លៀក
- ឈឺបំពង់ករជាប់ ឬញឹកញាប់៕