ឆ្អឹងកែងជើងដុះបន្លាច្រើនតែបន្តាលមកពីការប្រើប្រាស់កែងជើងច្រើនពេក ឬធាត់ជ្រុល។ វាអាចនាំឲ្យមានការឈឺចាប់ខ្លាំង និងមិនផ្តល់ផាសុកភាពដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះក្នុងការជួយសម្រួល ឬឆាប់ជាពីបញ្ហាឆ្អឹងកែងជើងដុះបន្លា៖
- ឲ្យប្រអប់ជើងសម្រាក និងស្អំតឹកកកនៅលើកន្លែងដែលឈឺ
- ចូរលេបថ្នាំប្រឆាំងនឹងការរលាកដូចជា Ibuprofen
- ចូរធ្វើការពុតពែនប្រអប់ជើងសិនមុនធ្វើសកម្មភាពគ្រប់យ៉ាង
- ចូរប្រើប្រាស់ស្បែកជើងជានិច្ច និងប្រាកដថាស្បែកជើងនោះពាក់ត្រូវជើងល្អហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីតម្រូវការនៃការចាក់ថ្នាំ Corticosteroids៕