ពងស្វាសគឺជាសរីរាង្គដូចពងក្រពើដែលស្ថិតនៅក្នុងថង់ពងស្វាស។ វាត្រូវបានចងឲ្យនៅនឹងតាមរយៈខ្សែបំពង់ Spermatic Cords។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការងារដ៏សំខាន់របស់ពងស្វាសគឺដើម្បីផលិតមេជីវិតឈ្មោល និងអ័រម៉ូនតេស្តូស្តេរ៉ូន។ ជាធម្មតាពងស្វាសនីមួយៗមានប្រវែងប្រហែល ៥សង់ទីម៉ែត្រ ដោយម្ខាងអាចធំជាងម្ខាងបន្តិចបន្តួច។
ការដែលមានពងស្វាសកាន់តែធំ ច្រើនតែជាប់ទាក់ទងនឹងការផលិតមេជីវិតឈ្មោកកាន់តែច្រើន និងមានអ័រម៉ូនភេទប្រុសច្រើនដែរ។ ប៉ុន្តែការសិក្សាមួយបានរកឃើញថា ពងស្វាសធំៗទំនងជាធ្វើឲ្យប្រឈមនឹងជំងឺបេះដូងសរសៃឈាមកាន់តែខ្ពស់ទៅវិញ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា បុរសដែលមានពងស្វាសតូចងាយនឹងឆាប់ធ្វើជាឪពុកគេវិញ តែក៏មានអ័រម៉ូនភេទប្រុសទាបដែរ។
ដើម្បីបន្ថែមនូវការការពារពងស្វាស ថង់ពងស្វាសក៏មាននាទីជួយការពារដល់សីតុណ្ហភាពដែលត្រឹមត្រូវសម្រាប់ការផលិតមេជីវិតឈ្មោលដែរ។ នៅពេលពងស្វាសស្ថិតក្នុងស្ថានភាពក្តៅពេក ឬត្រជាក់ពេក វាក៏អាចប៉ះពាល់ដល់គុណភាពរបស់មេជីវិតឈ្មោលដែរ។ ជាលទ្ធផល នឹងធ្វើឲ្យប្រែប្រួលដល់រូបរាង និងទំហំរបស់ថង់ពងស្វាសក្នុងការឆ្លើយតបនឹងការប្រែប្រួលរបស់អាកាសធាតុ។ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអាចធ្វើឲ្យហើមដល់ពងស្វាសបាន៖
- Hydrocele៖ ជាការកកកុញទឹកច្រើននៅជុំវិញពងស្វាស ដែលធ្វើឲ្យថង់ពងស្វាសទៅជាហើមបែបនេះ។
- Varicocele៖ ជាការរលាកដល់សរសៃឈាមក្នុងថង់ពងស្វាស។ វាប្រហែលជាមិនមានគ្រោះថ្នាក់អ្វីឡើយ តែក៏អាចបន្ថយការផលិត និងគុណភាពរបស់មេជីវិតឈ្មោលបានដែរ។
- Spermatocele៖ វាគឺជាការបង្កើតជាគីសទឹកមួយក្នុងតំបន់អេពីឌីឌីមរបស់ពងស្វាស ដែលជាបំពង់រួញៗនៅក្រោយពងស្វាសទាំងសងខាង។ បញ្ហានេះប្រហែលជាមិនបង្កគ្រោះថ្នាក់ទែ ហើយក៏មិនបង្កជារោគសញ្ញាដែរ។ គីសដ៏ធំមួយអាចធ្វើឲ្យឈឺចាប់ និងហើមក្នុងពងស្វាសបាន។ គីសធំបែបនេះទាល់តែធ្វើការវះកាត់ទើបជាទៅវិញ។
- មូលហេតុផ្សេងៗទៀតមានដូចជា៖
- មានរបួស
- មានក្លន
- រលាកពងស្វាស
- រមួលពងស្វាស
- ខ្សោយបេះដូង
- មហារីកពងស្វាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកសង្ស័យថា ការហើមពងស្វាស ឬថង់ពងស្វាសទាក់ទងនឹងមូលហេតុណាមួយខាងលើ ចូរទៅជួបគ្រូពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាល៕