ទោះជាមនុស្សភាគច្រើនមិនចង់ធាត់ ប៉ុន្តែក៏មិនមែនមានន័យថាគ្រប់គ្នាសុទ្ធតែចង់ស្រកទម្ងន់ និងបាត់បង់ចំណង់អាហារឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហានៃការបាត់បង់ចំណង់អាហារអាចកើតឡើងដោយសារតែបញ្ហាស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ វាក៏អាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំ ឬបញ្ហាសុខភាពដទៃទៀត រួមបញ្ចូលទាំងការឆ្លងមេរោគផ្សេងៗ, ជំងឺ
បេះដូង, ខ្សោយតម្រងនោម, ជំងឺថ្លើមរ៉ាំរ៉ៃ, ជំងឺខាន់លឿង និងជំងឺក្រពេញទីរ៉ូអ៊ីត ជាដើម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាបាត់បង់ចំណង់អាហារបានយ៉ាងប្រសើរ ៖
១. ខ្ញី
ក្រៅពីជួយទប់ទល់ចំណង់អាហារហើយនោះ ខ្ញីក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាបាត់បង់ចំណង់អាហារបានយ៉ាងឆាប់រហ័សគួរអោយភ្ញាក់ផ្អើល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីជាចំណិតតូចៗ រួចបង់វាក្នុងទឹកធម្មតាមួយពែង ហើយដាំអោយពុះ។ ស្រកកាកចេញ និងទុករហូតដល់ក្ដៅឧណ្ហៗសិន សឹមទទួលទាន។ ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស និងប្រសើរ កុំភ្លេចបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។
២. ខ្ទឹមស
ខ្ទឹមស ក៏អាចជួយអោយអ្នកឃ្លានដូចធម្មតាវិញផងដែរ។ ក្រៅពីបន្ថែមខ្ទឹមសក្នុងអាហារហើយនោះ អ្នកក៏អាចទទួលទានវាក្នុងប្រភេទជាភេសជ្ជ ដោយគ្រាន់តែបុកខ្ទឹមសពី ២ ទៅ ៤ កំពឹស រួចដាក់ចូលក្នុងទឹកមួយពែង និងដាំឱ្យពុះ។ ស្រងកាកចេញ និងទុកឱ្យចុះត្រជាក់បន្តិចសិន សឹមទទួលទាន។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់បន្តិចចូល ដើម្បីបង្កើនឱជារស។
៣. ក្រូចឆ្មារ
វិធីដ័ងាយបំផុតដើម្បីបង្កើនចំណង់អាហារ គឺការទទួលទានក្រូចឆ្មារ។ ក្រៅពីបន្ថែមក្នុងអាហារ អ្នកក៏អាចយកក្រូចឆា្មរទៅធ្វើជាភេសជ្ជៈទឹកក្រូចឆ្មារ ឬតែក្រូចឆ្មារដើម្បីទទួលទានផងដែរ។
៤. តែបៃតង
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនចំណង់អាហាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែបៃតង ១ ពែង ប្រហែល ៣០ នាទី មុនពេលទទួលទានអាហារ។
៥. តែជីអង្កាម
ក្រៅពីមានលក្ខណៈសម្បត្តិដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារហើយនោះ ជីអង្កាមក៏ជួយរំញោចចំណង់អាហារផងដែរ។ ដើម្បីទទួលបានតែជីអង្កាម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង់ស្លឹកជីអង្កាមដែលហាន់រួចចំនួន ១ ស្លាបព្រាបាយក្នុងទឹកក្ដៅដាំពុះ ២ ពែង។ ហើយនៅមុនពេលទទួលទាន កុំភ្លេចបន្ថែមទឹកក្រូចឆ្មារបន្តិចចូល។
ចំណាំ ៖ ចូរព្យាយាមទទួលទានជាប្រចាំរហូតដល់ចំណង់អាហាររបស់អ្នកប្រែជាធម្មតាវិញ៕