ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យអ្នកមិនសូវឡើងទម្ងន់ពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញ៉ាំអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាចឲ្យបានទៀងពេល។ ជាពិសេស ក្នុងមួយថ្ងៃ អ្នកគួរតែស្រូបយកពី១៨០០ដល់២៤០០កាឡូរីបានហើយ មិនគួរឲ្យលើសនឹងទេ ទើបមិនធ្វើឲ្យអ្នកធាត់ខ្លាំង។
- អ្នកគួរតែកត់ត្រាពីរបបអាហារប្រចាំថ្ងៃរបស់អ្នកឲ្យបានច្បាស់លាស់ ទើបអាចធ្វើឲ្យអ្នកអាចគ្រប់គ្រងទម្ងន់របស់អ្នកបានល្អ មិនងាយធាត់ខ្លាំងហួសកម្រិតនោះទេ។
- អ្នកគួរតែចៀសពីការញ៉ាំភេសជ្ជៈដែលផ្អែម ដោយប្តូរមកពិសារទឹក និងភេសជ្ជៈមិនផ្អែមវិញ ទើបមិនធ្វើឲ្យអ្នកធាត់ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។
- ក្នុងមួយខែអ្នកគួរតែឡើងត្រឹមពី២ទៅ៣គីឡូបានហើយ។ ជាពិសេស ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែឡើងត្រឹមពី១៣ទៅ១៨គីឡូគឺគ្រប់គ្រាន់ហើយ មិនគួរលើសនឹងច្រើននោះទេ។
- អ្នកអាចហាត់ប្រាណដោយដើរចំនួន១៥នាទីជារៀងរាល់ថ្ងៃ ទើបអាចគ្រប់គ្រងទម្ងន់អ្នកបានល្អ។
- អ្នកគួរតែបរិភោគអាហារដែលមានសារធាតុសរសៃពី២៥ទៅ៣០ក្រាមក្នុងមួយថ្ងៃ ទើបអាចរក្សាទម្ងន់អ្នកបានល្អ មិនធាត់ខ្លាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូននោះឡើយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)