ការក្អក និងជំងឺផ្តាសាយគឺជាបញ្ហាកើតមានជាញឹកញាប់លើមនុស្សយើង ហើយវាក៏បណ្តាលមកពីវីរុសផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើអ្នកមានដឹងទេថា ពណ៌របស់កំហាក ឬស្លេស្មអាចបញ្ជាក់បានច្រើនអំពីសុខភាពអ្នកដែរទេ?
ពណ៌ស្តើង
ស្លេស្មដែលរាវ ឬត្រឹមតែជាទឹកទេ អាចបញ្ជាក់បានថាជាការបង្ករោគតិចតួច។ វាអាចជាសញ្ញានៃការបង្ករោគដោយវីរុស ឬដំណាក់កាលដំបូងនៃការបង្ករោគដោយបាក់តេរី។
ពណ៌ស ហើយខាប់
ករណីបែបនេះអាចហៅបានថាជាកំហាក់ខ្ទុះ ដែលវាជាសញ្ញាដ៏សំខាន់មួយនៃការបង្ករោគដោយបាក់តេរី។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាគួរព្យាបាលវាដោយរបៀបណាទើបត្រឹមត្រូវ។
ពណ៌បៃតងខ្ចី ឬលឿង
ករណីភាគច្រើន វាអាចជាសញ្ញាបញ្ជាក់អំពីការបង្ករោគដោយបាក់តេរី។ យ៉ាងណាមិញ ក្នុងករណីធ្ងន់ធ្ងរ វាអាចជាសញ្ញារបស់ជំងឺរលាកសួត ឬខ្ទុះក្នុងសួត។ ដើម្បីដឹងឲ្យច្បាស់លើមូលហេតុរបស់វា អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។
ពណ៌ក្រហម
ពណ៌ក្រហមនេះអាចនិយាយបានថា ជាឈាមក្នុងកំហាក ហើយក៏អាចជាសញ្ញាមួយនៃការបង្ករោគនៅផ្លូវដង្ហើម ឬបញ្ហាសួតផងដែរ ដូច្នេះដើម្បីដឹងឲ្យច្បាស់ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើតេស្តរកជំងឺភ្លាមៗ។
ពណ៌ខ្មៅ
ករណីកំហាកទៅជាពណ៌ខ្មៅបែបនេះគឺជារឿងកម្រណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះអាចដោយសារតែករណីពីខាងក្រៅច្រើនជាង ជាពិសេសកំណក់ដោយសារផ្សែងបារីក្នុងសួត ឬដោយសារតែការបង្ករោគផ្សិត។