អ្នកប្រហែលជាយល់ថា ការកណ្តាស គឺជារបៀបដែលរាងកាយបានបញ្ចេញរបស់អ្វីក្រៅពីក្នុងខ្លួនចេញមកខាងក្រៅវិញ ដូចជា លម្អងផ្កា ឬធូលីដី ចេញពីផ្លូវដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានអំណះអំណាងខ្លះនិយាយថា កាលណាមានសម្ពាធខ្យល់ខ្ពស់ក្នុងមាត់ដែលធ្វើឲ្យកណ្តាសនេះក៏ធ្វើឲ្យខួរក្បាលបញ្ជាទៅសរសៃប្រសាទក្នុងកណ្តាស ដើម្បីផលិតទឹករំអិលកាន់តែច្រើនក្នុងច្រមុះដែរ។ ទឹករំអិលបែបនេះនឹងជួយបញ្ចេញសារធាតុក្រៅពីក្នុងខ្លួនចេញក្រៅឲ្យកាន់តែអស់ដែរ។ អ្នកប្រហែលជាធ្លាប់ដឹងទៀតថា បេះដូងអាចឈប់លោតនៅពេលកណ្តាស ប៉ុន្តែវាជាជំនឿមិនត្រឹមត្រូវទេ។ 

ចរន្តអគ្គិសនីដែលគ្រប់គ្រងចង្វាក់បេះដូងមិនរងការប៉ះពាល់ពីការប្រែប្រួលរបស់រាងកាយដែលកើតឡើងនៅពេលកណ្តាសឡើយ។ ប៉ុន្តែបេះដូងប្រហែលជាអាចពន្យាពេលលោតពីរមួយទៅពីរវិនាទីមុនពេលត្រឡប់ទៅចង្វាក់ធម្មតាវិញ។ ដូច្នេះទើបមានសំណួរមួយសួរថា ហេតុអ្វីបានជាបេះដូងផ្អាកការលោតនៅពេលកណ្តាសអ៊ីចឹង?

ជាថ្មីម្តងទៀត បេះដូងមនុស្សយើងមិនអាចឈប់លោតឡើយនៅពេលកណ្តាស តែវាប្រហែលជាលោតខុសចង្វាក់បន្តិចប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាអ្វីដែលបញ្ជាក់អំពីរឿងនេះកាន់តែច្បាស់៖

  • មុនពេលអ្នកកណ្តាស អ្នកនឹងត្រូវដង្ហើមចូលជ្រៅៗ។ រឿងនេះនឹងនាំឲ្យបង្កើនសម្ពាធក្នុងទ្រូង បន្ថយលំហូរឈាមទៅក្នុងបេះដូង សម្ពាធឈាមចុះទាប និងបង្កើនការច្របាច់របស់ឈាមក្នុងបេះដូងក្នុងមួយនាទី
  • បំពង់ករអ្នកនឹងបត់។ អ្នកប្រហែលជាមានអារម្មណ៍ស្រដៀងគ្នាថា មានអ្វីមួយធ្វើឲ្យស្ទះក្នុងបំពង់ករមុនពេលកណ្តាស ឬក្អក។ រឿងនេះនឹងធ្វើឲ្យប្រហោងពោះរក្សាសម្ពាធក្នុងទ្រូងវិញ ដើម្បីត្រៀមខ្លួនជួយបញ្ចេញខ្យល់ទាំងអស់ក្នុងដំណាក់កាលចុងក្រោយនៃការកណ្តាសម្តងៗ
  • ភ្លាមៗនោះនោះអ្នកនឹងដកដង្ហើមចេញយ៉ាងខ្លាំង។ ចុងក្រោយពេលកណ្តាសចេញ សម្ពាធទាំងអស់ដែលកើនឡើងក្នុងពោះនឹងបញ្ចេញវិញយ៉ាងលឿន។ រឿងនេះនឹងបង្កើនលំហូរឈាមចូលទៅក្នុងបេះដូងវិញ បង្កើនសម្ពាធឈាម និងបន្ថយចង្វាក់បេះដូងវិញក្នុងពេលតែមួយ។ 

ការប្រែប្រួលសម្ពាធ និងលំហូរឈាមភ្លាមៗបែបនេះអាចធ្វើឲ្យរំខានតិចតួចដល់ចង្វាក់បេះដូង ដោយសារតែបេះដូងត្រូវការសម្របខ្លួនទៅនឹងការកើនឡើងសម្ពាធឈាមលឿន។ សរសៃប្រសាទ Vagus Nerve ដែលធ្វើការគ្រប់យ៉ាងចាប់ពីខួរក្បាល ដល់ពោះវៀនធំ ក៏ចូលរួមក្នុងការរំខានចង្វាក់បេះដូងមួយភ្លេតនេះដែរ។ មុខងារដ៏សំខាន់បំផុតរបស់សរសៃប្រសាទគឺបន្ថយចង្វាក់បេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលវាត្រូវបានភ្ញោចដោយការកណ្តាស ការឆ្លើយតបភ្លាមៗរបស់វាគឺបន្ថយចង្វាក់បេះដូងវិញ។ ការផ្សំគ្នាជាមួយនឹងការថយចុះរបស់ចង្វាក់បេះដូង និងបង្កើនសម្ពាធឈាម បេះដូងនឹងអាចរងការលោតប្រហែលមួយវិនាទីអីទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង