ការលើសសម្ពាធឈាមគឺជាជំងឺមួយដែលកើតឡើងជាញឹកញាប់ ប៉ុន្តែវាច្រើនតែមិនត្រូវបានគេរកឃើញ ឬធ្វើរោគវិនិច្ឆ័យដឹងនៅពេលភ្លាមៗឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំអំពីមនុស្សដែលត្រូវការពិនិត្យរកមើលជំងឺនេះ៖
- ជំងឺលើសសម្ពាធឈាមមិនគ្រាន់តែជាបញ្ហាលើមនុស្សចាស់ទេ តែវាក៏បានកើតឡើងទៅលើមនុស្សវ័យក្មេងជាច្រើនផងដែរ
- ចាប់តាំងពីជំងឺណេះកម្របង្កជារោគសញ្ញា តែអ្នកប្រហែលជាមានជំងឺលើសសម្ពាធឈាមបានទោះបីជាអ្នកមានអារម្មណ៍ល្អ ឬយល់ថាខ្លួនឯងមិនអីក៏ដោយ
- ស្រ្តីមួយចំនួនតូចគឺមានការប្រឈមខ្ពស់បំផុតនឹងការកើតជំងឺលើសសម្ពាធឈាម និងផលវិបាករបស់វា
- ការលើសសម្ពាធឈាមធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការស្រាវជ្រាវខ្លះបង្ហាញថា ការលើសសម្ពាធឈាមអាចប្រឈមនឹងភាពភ្លេចភ្លាំងច្រើននៅថ្ងៃក្រោយ៕