ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីការប្រើកម្លាំងខុសពេលដែលសម្រាលដោយធម្មជាតិដែលអ្នកមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរស្រែកខ្លាំងៗពេញនឹងនោះទេ ព្រោះពេលដែលអ្នកស្រែកខ្លាំងពេក មិនត្រឹមតែមិនធ្វើឲ្យអ្នកបាត់ឈឺទេ ថែមទាំងធ្វើឲ្យរាងកាយអ្នកខ្វះអុកស៊ីសែន ដោយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនបាន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ទងផ្សិត ស្បូនទៀតផង។
- អ្នកមិនគួរខំប្រឹងបញ្ចេញកម្លាំងខ្លាំងពេកក្នុងដំណាក់កាលដំបូងទេ ព្រោះអាចធ្វើឲ្យអ្នកប្រកម្លាំងអស់ ដោយមិនអាចទប់ទល់បានក្នុងពេលដែលស្បូនបើកខ្លាំងឡើយ។
- ពេលដែលក្បាលកូនជិតចេញ ក៏អ្នកមិនគួរប្រឹងពេកដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់មាត់ស្បូនអ្នកបាន ដោយងាយរបួសខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើកម្លាំង ទើបមិនធ្វើឲ្យអ្នកបញ្ចេញកម្លាំងអស់ ហើយពិបាកក្នុងការសម្រាលកូន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)