ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថាថ្លើមអ្នកកំពុងតែមិនល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលថ្លើមអ្នកមិនល្អ អ្នកនឹងពិបាកគេងលក់ណាស់ ហើយបើគេងលក់ ក៏គេងមិនស្ងប់ដែរ ដោយអាចភ្ញាក់ឡើងក្នុងពាក់កណ្តាលយប់បាន។ អ្នកអាចដឹងខ្លួនចាប់ពីម៉ោង១ដល់៣ទៀបភ្លឺ។ ជាពិសេស អ្នកអាចកើតមានអាការៈឆេវឆាវ ស្ងួតមាត់ ឬបត់ជើងធំរឹងជាដើម។
- ពេលដែលថ្លើមអ្នកមិនល្អ អ្នកនឹងគេងសុបិន្តច្រើន ដោយធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលឡើយ។
- នៅពេលដែលថ្លើមមិនល្អ កំភួនជើងអ្នកងាយរមួលក្រពើណាស់។ ដូចនេះ អ្នកគួរតែពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា ទើបអាចការពារសុខភាពថ្លើមរបស់អ្នកបានយ៉ាងល្អ។
- នៅពេលដែលថ្លើមអ្នកមិនល្អខ្លាំង នឹងធ្វើឲ្យអ្នកតែងកើតមានអាការៈរាករូសពាក់កណ្តាលយប់ ដោយធ្វើឲ្យអ្នកតែងរត់រកបន្ទប់ទឹកជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈទាំងនេះ ដើម្បីសុខភាពថ្លើមរបស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)