ពោះវៀនធំគឺជាសរីរាង្គដ៏សំខាន់មួយរបស់រាងកាយ។ វាដើរតួនាទីរួមគ្នាជាមួយនឹងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាក៏ដោយ​ បើសិនជាពោះវៀនធំមិនធ្វើការទេនោះ វានឹងបង្ហាញជាសញ្ញានៃការកើនឡើងជាតិពុលក្នុងខ្លួនហើយ។ មុខងារពោះវៀនធំដែលធ្វើការមិនបានល្អ មានន័យថាវាមិនអាចបញ្ចេញកាកសំណល់ពីក្នុងពោះវៀនបានត្រឹមត្រូវឡើយ។ ជាលទ្ធផល ជាតិពុលនោះនឹងត្រូវបឺតស្រូបចូលទៅក្នុងចរន្តឈាមវិញ។ 

ចំពោះរោគសញ្ញាភាគច្រើនដែលគិតថាមានជាតិពុលក្នុងពោះវៀនធំច្រើននោះគឺការទល់លាមកតែម្តង។ ករណីបែបនេះកើតឡើងនៅពេលដែលកាកសំណល់ត្រូវបានបញ្ចេញចោលយឺតជាងធម្មតា ដូច្នេះហើយទើបធ្វើឲ្យចលនាពោះវៀនមានការឈឺចាប់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះសញ្ញាដែលបញ្ជាក់ថាពោះវៀនមានជាតិពុលច្រើនទៀតនោះមានដូចជា៖

  • ឈឺសាច់ដុំ និងសន្លាក់
  • ទល់លាមក រាករូស ផោមច្រើន ហើមពោះ ឈឺក្នុងពោះ
  • ថប់អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់ទឹកចិត្ត អារម្មណ៍មួរមៅ និងខ្សោយការចងចាំ
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឧស្សាហ៍មានការបង្ករោគនៅទ្វារមាស និងប្លោកនោម អាឡែហ្ស៊ីស្បែក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង