ការប្រេះកែងជើងគឺជារឿងមួយកើតមានជាញឹកញាប់ទាំងបុរស នងិស្រ្តី ហើយបើសិនជាវាមានលក្ខណៈធ្ងនធ្ងរ អាចនឹងបង្កជាការឈឺចាប់ខ្លាំងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីដោះស្រាយនឹងបញ្ហាស្បែកក្រាស និងស្ងួត អាការៈផ្សេងទៀតដូចជា ក្រហមស្បែក ហើម និងការរមាស់ក៏អាចកើតមានបន្តបន្ទាប់ទៀតដែរ។ ហេតុដូច្នេះហើយ យកល្អអ្នកគួរតែប្រុងប្រយ័ត្នអំពីរឿងនេះនៅពេលជួបបញ្ហាប្រេះកែងជើង និងព្យាយាមដោះស្រាយវាឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានទៅ។
សំណាងដែរ មានការព្យាបាលបែបធម្មជាតិមួយចំនួនដែលអាចដោះស្រាយអាការៈនេះបានលឿន ហើយមានសុវត្ថិភាពទៀត នោះគឺការប្រើក្រូចឆ្មា និង ទឹកឃ្មុំទឹកដោះគោ។
ក្រូចឆ្មា
ក្រូចឆ្មាមានជាតិអាស៊ីតពីធម្មជាតិ ដែលអាចជួយបន្ទន់ស្បែកនៅលើកែងជើងបាន។ អ្នកគ្រាន់តែជ្រលួកប្រអប់ជើងទៅក្នុងទឹកក្តៅឧណ្ហៗដែលមានទឹកក្រូចឆ្មាស្រាប់តែ ១០ ទៅ១៥នាទីប៉ុណ្ណោះ ក្រោយមកស្បែកនៅកែងជើងដែលធ្លាប់តែរឹងដូចដំថ្ម ក្លាយទៅជាទន់វិញជាមិនខាន។
ទឹកឃ្មុំទឹកដោះគោ
បើសិនជាអ្នកមិនធ្លាប់ផ្តល់ការថែរក្សាកែងជើងពីមុនទេ វាគួរតែដល់ពេលដែលអ្នកត្រូវធ្វើវាហើយដើម្បីបង្ការភាពក្រាសខ្លាំងរបស់ស្បែកនៅកែងជើង។ សម្រាប់ការព្យាបាលមួយនេះដែឬ អ្នកគញរាន់តែលាយទឹកឃ្មុំមួយកូនចានចង្គឹះ ជាមួយនឹងទឹកឃ្មុំពីរចានចង្គឹះប៉ុណ្ណោះ។ ចូរចាក់គ្រឿងផ្សំទាំងពីរចូលក្នុងចានដែកមួយ ហើយដាក់ប្រអប់ជើងត្រាំក្នុងនោះ ១៥ ទៅ២០នាទី។ បើសិនជាអ្នកមានអារម្មណ៍ថា ត្រូវការថែមគ្រឿងផ្សំបន្ថែមទៀត អ្នកក៏អាចបន្ថែមទឹកដោះគោពីរកូនចានចង្គឹះ និងទឹកឃ្មុំមួយចានចង្គឹះទៀតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រោយពីត្រាំបាន ១០នាទី ចូរម៉ាស្សាកែងជើងទាំងវានៅទទឹករយៈពេល ១០នាទីទៀត ចាំលាងជម្រះនឹងទឹកក្តៅឧណ្ហៗ និងជូតឲ្យស្ងួតផង៕