ការមានប្រតិកម្មនឹងអ្វីមួយធ្ងន់ធ្ងរ ឬហៅថា Anaphylaxis គឺជាប្រតិកម្មអាឡែហ្ស៊ីខ្លាំងទៅនឹងអាហារ ថ្នាំ របស់អ្វីមួយ (ជាតិជ័រ) ឬសត្វល្អិតតិច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចជារឿងនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវការការព្យាបាលភ្លាមៗ។ យ៉ាងណាមិញ អាការៈព្រមាននៃការមានប្រតិកម្មនឹងអ្វីមួយធ្ងន់ធ្ងរមានដូចជា៖
- ឡើងកន្ទួលក្រហមដែលច្រើនតែរមាស់ និងផូសឡើងលើស្បែក
- ហើមបំពង់ករ ឬផ្នែកផ្សេងៗទៀតនៃរាងកាយ
- ដកដង្ហើមលឺដូចហួច និងពិបាកដកដង្ហើម
- តឹងក្នុងទ្រូង
- មានសម្លេងស្អក
- សន្លប់
- ពិបាកលេបអាហារ
- រាករូស ឈឺបែបរមួលៗក្នុងក្រពះ ឬក្អួត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្បែកឡើងក្រហម ឬស្លេក៕