ការដោះស្រាយជាមួយនឹងដំណាក់កាលដំបូងៗនៃជំងឺភ្លេចភ្លាំងពេលចាស់ជរា អាចជារឿងមួយថាំចិត្តខ្លាំងណាស់ ដោយសារតែអ្នកត្រូវពិបាកក្នុងការរក្សាការចងចាំឲ្យបានល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះយកល្អគួរតែប្រើវិធីគ្រប់គ្រងការបាត់បង់ការចងចាំដូចខាងក្រោមនេះ៖
- បង្កើតជាកាលវិភាគនៃការងារប្រចាំថ្ងៃ (ញ៉ាំបាយ ពេលគេង ។ល។)។ ចូរសុំឲ្យនរណាម្នាក់ខលដើម្បីរំលឹកអ្នកអំពីសកម្មភាពនានាដូចជា ការលេបថ្នាំ ឬការណាត់ជួបជាមួយគ្រូពេទ្យ
- ចូរសរសេរក្នុងសៀវភៅនូវអ្វីដែលគិតថាសំខាន់ដូចជា លេខទូរស័ព្ទ ការណាត់ជួប និងអាសយដ្ឋានរបស់អ្នក
- ចូរដាក់តារាងលេខទូរស័ព្ទនៅជិតខ្លួន សរសេរលេខឲ្យធំៗ ជាពិសេសលេខទូរស័ព្ទដែលសំខាន់ៗតែម្តង
- ចូរសុំឲ្យមនុស្សដែលអ្នកស្រលាញ់ជួយរៀបចំថ្នាំឲ្យអ្នក
- ចូរដាក់កាលបរិច្ឆេតតាមខ្លួន និងសម្គាល់ថ្ងៃខែដែលត្រូវការធ្វើអ្វីមួយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាកដថា តុទូរអ្នកមានការរៀបចំត្រឹមត្រូវល្អ ដូច្នេះអ្នកអាចរកអ្វីដែលអ្នកត្រូវការឃើញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855