ផ្លែឪឡឹកគឺជាផ្លែឈើមានឱជារសឆ្ងាញ់ និងផ្តល់ភាពស្រស់ស្រាយដល់អារម្មណ៍ ហើយក៏ល្អចំពោះសុខភាពផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្រាប់ទឹកផ្លែឪឡឹក ២៣៦មីលីលីត្រមានតែ ៤៦កាឡូរីប៉ុណ្ណោះ តែសម្បូរទៅដោយវីតាមីន C, A និង សមាសធាតុជារុក្ខជាតិជាច្រើនទៀត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពដែលអ្នកទទួលបានពីការញ៉ាំផ្លែឪឡឹក៖
- ផ្លែឪឡឹកផ្ទុកទៅដោយជាតិទឹកខ្ពស់។ រឿងនេះអាចជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន និងជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែតបាន
- ផ្លែឪឡឹកមានកាឡូរីទាប តែមានជីវជាតិខ្ពស់ ជាពិសេស Carotenoids, វីតាមីន C និង Cucurbitacin E។
- សមាសធាតុមួយចំនួនក្នុងផ្លែឪឡឹកដូចជា Cucurbitacin E និង Lycopen ត្រូវបានគេសិក្សាឃើញថា មានឥទ្ធិពលខ្លាំងក្នុងការបង្ការជំងឺមហារីកថ្វីបើលទ្ធផលនៃការសិក្សានោះបង្ហាញថាមានភាពច្របូកច្របលខ្លះក៏ដោយ។
- ផ្លែឪឡឹកមានសមាសធាតុជំនួយដល់សុខភាពបេះដូងជាច្រើនដូចជា Lycopene, Citrulline និង វីតាមីនព្រមទាំងជាតិរ៉ែផ្សេងៗទៀត
- សារធាតុ Lycopene និងវីតាមីន C គឺជាអង់ទីអុកស៊ីដង់ប្រឆាំងនឹងការរលាក ដែលត្រូវបានគេរកឃើញក្នុងផ្លែឪឡឹក។ ការរលាកត្រូវបានគេរកឃើញទៀតថា មានជាប់ទាក់ទងនឹងជំងឺរ៉ាំរ៉ៃជាច្រើន
- សារធាតុ Lycopene ប្រហែលជាជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ និងការពារកុំឲ្យកើតជំងឺភ្នែកដោយសារតែការចាស់ទៅតាមអាយុ ទៀតផង។ នេះដោយសារតែអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងនឹងការរលាករបស់ផ្លែឪឡឹក។
- ទឹកផ្លែឪឡឹកមានភាពខ្លាំងមួយចំនួន ដែលដើរតួនាទីជួយឲ្យធូរស្រាលឡើងវិញក្រោយពីហាត់ប្រាណរួច។ សារធាតុ Citrulline ប្រហែលជាដើរតួនាទីមួយសម្រាប់ជួយបំបាត់ការឈឺសាច់ដុំ។
- ជីវជាតិជាច្រើនក្នុងផ្លែឪឡឹកគឺល្អសម្រាប់សក់ និងស្បែក។ ជីវជាតិខ្លះអាចជួយថែរក្សាស្បែកឲ្យមានសុខភាពល្អខណៈពេលដែលខ្លះទៀតជួយការពារកុំឲ្យមានការរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាតិសរសៃ និងទឹកគឺជារបស់ដ៏សំខាន់សម្រាប់ការរំលាយអាហារប្រកបដោយសុខភាព ប៉ុន្តែផ្លែឪឡឹកគឺមានរបស់ទាំងពីរនេះស្រាប់ហើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855