ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយដែលរវល់ជាប់ពេញមួយថ្ងៃ ហើយដំណើរការមុខងារយ៉ាងល្អឥតខ្ចោះដោយគ្មានកំហុស។ វាដើរតួនាទីចាំបាច់ក្នុងការរក្សាឲ្យរាងកាយក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឲ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួល និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់ទូទៅបំផុតមួយចំនួនដែលអាចបង្កផលប៉ះពាល់ដល់សុខភាពថ្លើម ហើយអ្នកគួរតែបញ្ឈប់ភ្លាម ៖

១. ការទទួលទានគ្រឿងស្រវឹង

ថ្លើម គឺមានតួនាទីសំខាន់ក្នុងកម្ចាត់នូវរាល់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួល
ទានគ្រឿងស្រវឹងច្រើនហួសជាទម្លាប់ទូទៅបំផុតមួយដែលធ្វើឱ្យថ្លើមឆាប់ខូចបាត់បង់សមត្ថភាពក្នុងការបំពេញមុខងារ។ ប្រសិនបើអ្នកទទួលទានស្រាច្រើនរាល់ថ្ងៃនោះថ្លើមនឹងរវល់តែធ្វើការកម្ចាត់នូវជាតិពុលនៃស្រា ហើយគ្មានពេលដើម្បីបំពេញមុខងារផ្សេងទៀតឡើយ។ គ្រឿងស្រវឹងសម្លាប់កោសិកាថ្លើមដែលមានសុខភាពល្អ ហើយកាត់បន្ថយថាមពលថ្លើម បន្ទាប់មកថ្លើមនឹងប្រែជាងាយកើតមានជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម និងរលាកផងដែរ។ ដូច្នេះសូមព្យាយាមជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនលើសពេក បើអ្នកចង់ឱ្យថ្លើមមានសុខភាពល្អ។

២. ការទទួលទានអំបិល

ការទទួលទានអំបិល ឬអាហារប្រៃច្រើងជាងពី ២០០០ ទៅ ២៤០០ មីលីក្រាមជាប្រចាំអាចបង្កផលប៉ះពាល់ដល់ថ្លើមគួរឱ្យព្រួយបារម្ភ។ ជាតិសូដ្យូម ឬអំបិលជាកត្តាចម្បងនៃការរលាកក្នុងរាងកាយ រួមទាំងការរក្សាជាតិទឹកលើសកម្រិតដែលបង្កើនបន្ទុកលើមុខងារនៃថ្លើម។

៣. ទទួលទានរបបអាហារមិនល្អ

ទម្លាប់នៃការទទួលទានអាហារកែច្នៃ ឬការទទួលទានអាហារកំប៉ុង និងកញ្ចប់ច្រើនអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយបង្កើនជាតិខ្លាញ់ក្នុងរាងកាយដែលធ្វើឲ្យអ្នកធាត់។ ទទួលទានអាហារមិនត្រឹមត្រូវដែលគ្មានសារធាតុចិញ្ចឹមអាចបង្កើតជាតិខ្លាញ់ព័ទ្ធជុំវិញថ្លើមហៅថា ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបណ្ដាលមកពីជាតិអាកុល។ ថ្លើមត្រូវប្រឹងធ្វើការកាន់តែខ្លាំងឡើងដើម្បីកម្ចាត់ខ្លាញ់នេះដែលបណ្ដាលឲ្យកោសិកានៃថ្លើមទទួលរងការខូចខាត ហើយវាក៏អាចបង្កឲ្យខ្សោយថ្លើមផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានបន្លែបៃតង និងផ្លែឈើឲ្យបានច្រើនជំនួសអាហារកែច្នៃវិញទើបប្រសើរ។

៤. មិនទទួលទានអាហារពេលព្រឹក

ការរំលងមិនទទួលទានអាហារពេលព្រឹកអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមទាំងថ្លើមផងដែរ។

៥. ការទទួលទានថ្នាំច្រើនពេក

ហេតុផលដ៏សំខាន់មួយផ្សេងទៀតដែលអាចធ្វើឱ្យខូចថ្លើមនោះ គឺការទទួលទានថ្នាំច្រើនលើសពេក។ មនុស្សមួយចំនួនតែងទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ឬការយល់ដឹងផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ ហើយពួកគេមិនចាប់អារម្មណ៍ដឹងទេថាការធ្វើបែបនេះ គឺផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាពថ្លើម៕