អាការៈវិលមុខអាចកើតមានឡើងភ្លាមៗដោយមិនបានរំពឹងទុក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយភាគច្រើននៃពួកយើងប្រហែលជាសុទ្ធតែធ្លាប់ប្រទះនូវអាការៈនេះ ប៉ុន្តែមិនដឹងថាតើមានរូបមន្តបែបធម្មជាតិណាមួយដើម្បីដោះស្រាយបញ្ហាបានឆាប់រហ័សមុននឹងក្អួតឬអត់ឡើយ។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាវិលមុខ ៖

១. តែខ្ញី

ខ្ញីមានផ្ទុកសម្បូរទៅដោយសារធាតុ gingerol ដែលជួយបំបាត់អាការៈចង្អោរចង់ក្អួត និងវិលមុខបានយ៉ាងប្រសើរ។ ដើម្បីបំបាត់អាការៈវិលមុខ ក៏ដូចជាចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង ឬអ្នកអាចទំពារខ្ញីមួយចំណិតទាំងឆៅតែម្ដងក៏បាន។

២. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោម ក៏មានប្រសិទ្ធិភាពបំបាត់អាការៈវិលមុខបានឆាប់រហ័សគួរឱ្យកត់សម្គាល់តាមរយៈអាស៊ីតអាមីណូ រួមទាំងអង់ស៊ីមដែលវាផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកធម្មតា និងទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នា រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ ហើយកូរឱ្យសព្វ សឹមទទួលទានជាការស្រេច។

៣. ម៉ាស្សា

ការម៉ាស្សាក៏អាចជួយកាត់បន្ថយអារម្មណ៍វិលមុខបានយ៉ាងប្រសើរផងដែរ ដោយវាជួយបង្កើនលំហូរឈាម និងអុកស៊ីសែនក្នុងរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង