ប្រសិនជាអ្នកចង់ឲ្យក្រពះអ្នកមានសុខភាពល្អ អ្នកគួរតែចៀសទម្លាប់ទាំង១០នេះ ទើបអាចរក្សាក្រពះអ្នកឲ្យដំណើរការល្អ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកពិសារបាយម្តងៗ អ្នកមិនគួរញ៉ាំទាំងបង្ខំ ហើយបរិភោគច្រើនខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នកមិនអាចដំណើរការបានល្អឡើយ។ ដូចនេះ ក្រពះអ្នកនឹងងាយខូចក្នុងរយៈពេលយូរ។
- អ្នកមិនគួរពិសារអាហារដែលផ្អាប់ទុកយូរ និងអាហារដែលសម្បូរខ្លាញ់ឡើយ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យក្រពះអ្នកកើតជំងឺយ៉ាងងាយ។
- នៅពេលដែលអ្នកបរិភោគផ្លែទ្រលាប់ អ្នកមិនគួរញ៉ាំច្រើនហួសកំណត់ឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់។
- អ្នកមិនគួរញ៉ាំស្រាច្រើនក្នុងពេលតែមួយឡើយ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកចេញឈាម ហើម ឬរលួចជាដើម។ ដូចនេះ អ្នកគួរតែជ្រើសរើសស្រាដែលមានជាត់អាល់កុលទាប ហើយកុំពិសារច្រើន ទើបអាចការពារក្រពះអ្នកឲ្យមានសុខភាពល្អ។
- បារី ក៏អ្នកមិនគួរជក់ច្រើនដែរ ព្រោះផ្សែងអាចឆ្លងកាត់សួតចូលទៅក្នុងក្រពះ ដោយអាចបំផ្លាញក្រពះអ្នកយ៉ាងងាយជាទីបំផុត។
- អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារដែលឆៅទាំងឡាយ ព្រោះអាហារទាំងនោះ នឹងអាចធ្វើឲ្យក្រពះអ្នកកើ់តមានបញ្ហាយ៉ាងងាយ។ ដូចនេះ បើអ្នកមិនចង់មានជំងឺក្រពះ អ្នកមិនគួរញ៉ាំអាហារឆៅច្រើនឡើយ។
- អ្នកគួរតែបរិភោគបាយឲ្យបានទៀងពេល ដោយទោះបីជាអ្នករវល់យ៉ាងណាក៏ដោយព្រោះបើអ្នកគិតតែរឿងការងារ ហើយមិនពិសារបាយ នោះក្រពះអ្នកមិនអាចទ្រាំទ្ររួចទេ។
- អ្នកមិនគួរមិនញ៉ាំអាហារថ្ងៃត្រង់ ហើយបែរជាពិសារច្រើននូវអាហារពេលល្ងាចនោះទេ។ ម្យ៉ាងទៀត អ្នកក៏មិនគួរញ៉ាំអាហារសម្រន់ មុនពេលគេងដែរ ព្រោះវាអាចផ្តល់សម្ពាធដល់ក្រពះអ្នកបាន ដោយធ្វើឲ្យពិបាកដំណើរការជាទីបំផុត។
- កាហ្វេ និងតែក្រាស់ ក៏អ្នកគួរតែចៀសដែរ ដើម្បីសុខភាពរបស់ក្រពះអ្នក។ ដូចនេះ បើអ្នកមិនចង់ឲ្យក្រពះអ្នកឆាប់ផ្ទុះ អ្នកគួរតែចៀសពីទម្លាប់ទាំង៩ខាងលើនេះឲ្យឆ្ងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855