ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើ ព្រោះអាចប៉ះពាល់ដល់មេជីវិតញីអ្នកជាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរញ៉ាំស្រា និងជក់បារីទេ ព្រោះសារធាតុដែលមានក្នុងរបស់ពីរនេះ អាចធ្វើឲ្យអ្នកមិនងាយមានកូនឡើយ ព្រោះពិបាកក្នុងការបង្កកំណើតក្នុងស្បូនអ្នកជាខ្លាំង។ ជាពិសេស បើអ្នកមានផ្ទៃពោះមែន កូនក្នុងផ្ទៃក៏ពិបាកលូតលាស់បានល្អដែរ។
  2. អ្នកមិនគួរមិនពិសារអាហារឡើយ ព្រោះពេលដែលអ្នកចង់ស្រកទម្ងន់ខ្លាំង ហើយមិនញ៉ាំអ្វីសោះ ដោយបរិភោគតែតិចៗ នឹងអាចធ្វើឲ្យអ្នកខ្វះសារធាតុចិញ្ចឹម។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមមុខនឹងអាការៈខ្វះឈាម ថែមទាំងអាចធ្វើឲ្យអ្នកពិបាកមានផ្ទៃពោះខ្លាំងណាស់ ព្រោះមេជីវិតញីខ្សោយ។
  3. អ្នកមិនគួរអង្គុយយូរមិនងើបឡើងមកឈរ ឬដើរនោះទេ ព្រោះពេលដែលអ្នកអង្គុយយូរ មិនកម្រើក នឹងធ្វើឲ្យមេជីវិតអ្នកចុះខ្សោយទៅៗ។ ដូចនេះ បើអ្នកចង់មានកូន អ្នកគួរតែហាត់ប្រាណ និងធ្វើចលនាឲ្យបានច្រើន ទើបអាចមានបានសម្រេច។
  4. នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយ។ ជាពិសេស រដូវអ្នកក៏មកមិនទៀងដែរ ដោយធ្វើឲ្យអ្នកពិបាកមានកូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបអាចរក្សាមេជីវិតញីអ្នកបានល្អ។
  5. អ្នកមិនគួរតែងមានអារម្មណ៍តានតឹង ពិបាកចិត្ត ស្មុគស្មាញ ឬមិនសប្បាយចិត្តឡើយ ព្រោះអារម្មណ៍ទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់មេជីវិតញីអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកមិនងាយមានផ្ទៃពោះឡើយ។ ដូចនេះ អ្នគគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគិតច្រើន ទើបអាចទទួលបានកូនដែលស្អាតមួយរូប៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង