ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលមិនអាចសម្រាលដោយធម្មជាតិ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយដែលមានជំងឺបេះដូងធ្ងន់ធ្ងរ មិនស័ក្តិសមក្នុងការមានផ្ទៃពោះឡើយ ព្រោះអាចប៉ះពាល់ដល់អាយុជីវិតអ្នក ដោយមានគ្រោះថ្នាក់ខ្លាំងណាស់។ ចំពោះអ្នកម្តាយដែលមានជំងឺបេះដូងស្រាល មិនគួរសម្រាលដោយធម្មជាតិឡើយ ដោយគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចចិត្តសម្រាលដោយវិធីណា។
- អ្នកម្តាយដែលមានជំងឺរលាកថ្លើម ក៏មិនគួរសម្រាលដោយធម្មជាតិដែរ ព្រោះអាការៈជំងឺរបស់អ្នកអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់អ្នក និងទារកក្នុងផ្ទៃ។ ដូចនេះ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យដែរ មុននឹងសម្រេចចិត្តថាចង់សម្រាលដោយវិធីមួយណាដែលអាចការពារអ្នក និងកូនបាន។
- អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម ក៏មិនគួរសម្រាលដោយធម្មជាតិដែរ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក។ ដូចនេះ មុននឹងអ្នកដល់ខែត្រូវសម្រាល អ្នកគួរតែទៅនិយាយជាមួយគ្រូពេទ្យ ទើបអាចដឹងពីវិធីសម្រាលដែលមិនធ្វើឲ្យអ្នកគ្រោះថ្នាក់ខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)