ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះក្នុងចុងខែ៣។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំរកា

ចុងខែនេះ អ្នកនឹងមានគេជួយ ដោយធ្វើឲ្យមុខរបរ និងការងារអ្នកអាចដំណើរការបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យអ្នកអាចសងបំណុលគេបាន ធ្វើឲ្យជីវភាពអ្នកល្អជាខ្លាំង មិនលំបាកទៀតឡើយ។

ឆ្នាំមមី

ក្នុងចុងខែនេះ អ្នកនឹងមិនខ្វះលុយទេ ដោយធ្វើឲ្យអ្នកអាចសងបំណុលគេបានអស់។ ជាពិសេស អ្នកក៏មិនខ្វះលុយចាយដែរ ដោយធ្វើឲ្យអ្នកអាចដើរទៅមុខបាន មិនមានទុក្ខលំបាកផ្នែកសេដ្ឋកិច្ចនោះឡើយ។

ឆ្នាំថោះ

មុនថ្ងៃទី៣០ខែនេះ អ្នកនឹងងាយទទួលបានជោគជ័យ ព្រោះអ្វីដែលអ្នកមានគឺលាភល្អ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានរឿងល្អ ថែមទាំងអាចសងបានបំណុលអស់ទៀតផង។ ដូចនេះ អ្នកនឹងមិនរស់នៅភ័យខ្លាចទៀតឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង