ជំងឺដាច់សរសៃឈាមខួរក្បាលអាចផ្តល់នូវផលវិបាកធ្ងន់ធ្ងរចំពោះសុខភាព និងអាចគម្រាមគំហែងដល់ជីវិតបាន ប៉ុន្តែវាមានវិធីសាស្រ្តមួយក្នុងការសម្គាល់នូវរោគសញ្ញាព្រមានរបស់វាដែលរាងកាយបានប្រាប់មុននឹងចេញជាជំងឺនេះផ្ទាល់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលឈាមដែលត្រូវទៅចិញ្ចឹមខួរក្បាលត្រូវបានស្ទះ ឬរំខាន។ នៅពេលមានជំងឺដាច់សរសៃឈាមខួរក្បាល ការគ្រប់គ្រងលើអារម្មណ៍ដឹងញាណ ការធ្វើចលនារាងកាយ ការនិយាយស្តី មុខងាររាងកាយ ឬផ្លូវចិត្តផ្សេងនឹងត្រូវបានខូចខាត ព្រមទាំងសន្លប់ទៀតផង។
ពេលខ្លះ ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតឡើងបន្តិចម្តងៗ។ ប៉ុន្តែភាគច្រើន អ្នកនឹងមានរោគសញ្ញាព្រមានមួយឬច្រើនដូចខាងក្រោមនេះ មុនពេលចេញជាជំងឺផ្ទាល់៖
- ស្ពឹកឬខ្សោយដៃមុខឬជើងជាពិសេសមួយចំហៀងខ្លួនភ្លាមៗ
- វង្វេងវង្វាន់ដោយអាចនឹងពិបាកនិយាយឬយល់ដឹងថាគេនិយាយអ្វីភ្លាមៗ
- ពិបាកមើលឃើញដោយភ្នែកម្ខាងឬទាំងសងខាងភ្លាមៗ
- ពិបាកដើរបាត់បង់ការគ្រប់គ្រងរាងកាយឬតុល្យភាពរាងកាយនិងវិលមុខភ្លាមៗ
- ឈឺក្បាលដោយគ្មានហេតុផលភ្លាមៗ
ការបង្ការគឺជាវិធីព្យាបាលដ៏ល្អបំផុតសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកអាចធ្វើទៅតាមជំហ៊ានដូចខាងក្រោមនេះដើម្បីកាត់បន្ថយកត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល៖
- ញ៉ាំទឹកក្នុងកម្រិតមធ្យម
- ហាត់ប្រាណទៀងទាត់
- ញ៉ាំសណ្តែកគ្រាប់ធញ្ញជាតិនិងបន្លែឲ្យបានច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ញ៉ាំអាហារសមុទ្រឲ្យបានច្រើនចៀសជាងសាច់ក្រហមនិងសាច់បក្សី
- កាត់បន្ថយការញ៉ាំខ្លាញ់ឬរបស់ផ្អែមៗ
- ឈប់ជក់បារី៕