អយស្ទើរគឺជាប្រភេទងាវសមុទ្រមួយប្រភេទដែលរស់នៅក្នុងទឹកសមុទ្រជ្រៅៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីមានឱជារសឆ្ងាញ់ វាក៏មានប្រយោជន៍ច្រើនចំពោះសុខភាពមនុស្សយើងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អយស្ទើរផ្ទុកទៅដោយជីវជាតិជាច្រើន ជាពិសេសសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដូចខាងក្រោមនេះ៖

វីតាមីន B12

ជីវជាតិមួយនេះសំខាន់ណាស់សម្រាប់ថែរក្សាប្រព័ន្ធសរសៃប្រសាទ ការរំលាយអាហារ និងបង្កើតកោសិកាគ្រាប់ឈាម។ សម្រាប់មនុស្សភាគច្រើន ជាពិសេសចាស់ៗ គឺមិនសូវមានវីតាមីននេះគ្រប់គ្រាន់ឡើយ។

ជាតិស័ង្គសី

ជាតិរ៉ែមួយនេះដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ការរំលាយអាហារ និងការលូតលាស់របស់កោសិកា។ ត្រឹមតែការញ៉ាំអយស្ទើរ ១០០ក្រាម ក៏អាចផ្តល់នូវជីវជាតិមួយនេះរហូតដល់ ៦០០ភាគរយនៃតម្រូវការប្រចាំថ្ងៃដែរ។

សេឡេញ៉ូម

ជាតិរ៉ែមួយនេះជួយថែរក្សាមុខងាររបស់ក្រពេញទីរ៉ូអ៊ីត និងការរំលាយអាហារ។ វាក៏ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ ក្នុងការជួយបង្ការភាពខូចខាតរបស់កោសិកាដែលបង្កឡើងដោយរ៉ាឌីកាលសេរីដែរ។ 

វីតាមីន D

វីតាមីនមួយនេះសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ការលូតលាស់របស់កោសិកា និងសុខភាពឆ្អឹង។ មនុស្សភាគច្រើនខ្វះវីតាមីនមួយនេះ ជាពិសេសអ្នកដែលរស់នៅក្នុងអាកាសធាតុត្រជាក់តៗតែម្តង។

ជាតិដែក

រាងកាយមនុស្សយើងត្រូវការជាតិដែកដើម្បីបង្កើតជាអេម៉ូក្លូប៊ីន និងMyoglobin ជាប្រូេតអ៊ីនដែលដឹកនាំអុកស៊ីសែនដើម្បីចិញ្ចឹមរាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សភាគច្រើនមិនទទួលបានជាតិដែលគ្រប់គ្រាន់ពីរបបអាហារឡើយ៕