ក្មេងៗជនជាតិអាមេរិកច្រើនជាង ៦លាននាក់ ដែលមានអាយុចាប់ពី ៣ ទៅ ១១ឆ្នាំ គឺកើតចៃក្បាលជារៀងរាល់ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះដោយសារតែក្មេងៗទាំងអស់នោះឧស្សាហ៍លេងជិតៗគ្នា ដែលជាហេតុនាំឲ្យចៃអាចឆ្លងពីក្បាលក្មេងម្នាក់ទៅក្មេងម្នាក់ទៀតបាន។ សម្រាប់ក្មេងដែលមានចៃនៅក្បាល យកល្អគួរឪពុកម្តាយគួរតែធ្វើតាមការណែនាំដូចខាងក្រោមនេះ៖
- លាបផលិតផលព្យាបាលតែលើស្បែកក្បាល
- ក្រោយពីលាងជម្រះផលិតផលនោះចេញពីស្បែកក្បាលហើយ ចូរយកចេញឲ្យអស់ផងនូវចៃដែលងាប់ៗជាមួយនឹងការប្រើស្និតសិតចៃផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរនិយាយជាមួយគ្រូពេទ្យជំនាញខាងរោគកុមារដើម្បីឲ្យប្រាកដថា ការព្យាបាលនេះសមស្របសម្រាប់អាយុ និងទម្ងន់របស់កូនអ្នកដែរឬអត់៕