វាមិនមានចំនួនណាមួយពិតប្រាកដថាមានសុវត្ថិភាពក្នុងការញ៉ាំគ្រឿងស្រវឹងនៅពេលមានផ្ទៃពោះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាចំណុះតិចតួច ឬមធ្យមក៏អាចធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រឈមមុខបានដែរ។ ការប្រឈមមុខដល់សុខភាពទារកក្នុងផ្ទៃអាចនឹងមានដូចខាងក្រោមនេះបើសិនជាស្រ្តីព្យាយាមញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ៖
- រាងកាយកើតឡើងខុសធម្មតា
- ខ្សោយការចងចាំ និងការសម្របសម្រួលផ្សេងៗ
- មានអាកប្បកិរិយារពឹសខ្លាំង
- អសមត្ថភាពក្នុងការរៀនសូត្រ និយាយ និងភាពឆ្លាតវៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាច្រើនចំពោះសុខភាពបេះដូង តម្រងនោម ឬឆ្អឹង៕