ខ្នុរ ជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ និងកំពុងទទួលបានការពេញនិយម ហើយសម្បូរណាស់ក្នុងប្រភេសកម្ពុជា។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ខ្នុរ អាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែខ្នុរក្នុងកម្រិតមធ្យម ៖

១. សុខភាពឆ្អឹង

ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជួយពង្រឹង និងលើកកម្ពស់សុខភាពឆ្អឹងល្អរឹងមាំទប់ស្កាត់បញ្ហាឆ្អឹងផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយបង្កើនដង់ស៊ីតេឆ្អឹង និងកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូមតាមរយៈតម្រងនោមផងដែរ។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ខ្នុរ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ប្រឆាំងនឹងរោគឆ្លងផ្សេងៗគួរឱ្យកត់សម្គាល់ផងដែរ។

៣. បង្កើនការរំលាយអាហារ

ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយបង្កើនការរំលាយអាហារ និងទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងប្រសើរ។

៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នោះក៏ព្រោះតែផ្លែខ្នុរជាប្រភពដ៏ប្រសើរនៃវីតាមីន  B6 ដែលមានប្រសិទ្ធិភាពកាត់បន្ថយកម្រិត homocystei ក្នុងឈាម។ Homocystein ជាសារធាតុដែលបង្កបញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។

៥. គ្រប់គ្រងសម្ពាធឈាម

ខ្នុរ ក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ហើយការរក្សាបាននូវសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺបេះដូង, ដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺលើសសម្ពាធឈាម។

៦. ទប់ស្កាត់ជំងឺមហារីក

ខ្នុរ ជាប្រភពដ៏ប្រសើរនៃសារធាតុ phyto-nutrients ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកតាមរយៈការកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺចេញពីរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង