The Son Baby The Child Kids Dear The Grassland

ឳពុកម្តាយគ្រប់រូបសុទ្ធតែរំពឹងចង់ឱ្យកូនខ្លួនល្អគ្រប់យ៉ាង។ដោយសារតែហេតុនេះហើយទើបពួកគាត់តឹងរឹងក្នុងដំណាក់កាល់នៃការលូតលាស់របស់កូន។ ប៉ុន្តែអ្នកត្រូវតែចងចាំថាកូនដែលល្អគឺមិនមែនប្រើការវៃមកអប់រំទេ​ តែត្រូវប្រើចិត្តអំនត់មកអប់រំពួកគេ។ខាងក្រោមនេះយើងខ្ញុំនឹងជួយផ្តល់យោលបល់ខ្លះៗប្រាប់អ្នកក្នុងការអប់រំកូន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែនិយាយប្រាប់គេដោយស្រួលនៅពេលដែលគេធ្វើខុស ដោយមិនត្រូវស្រែកឱ្យគេទេ ព្រោះមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើខុស។ ដូចនេះបើអ្នកនិយាយស្រួល គេនឹងទុកអ្នកដូចមិត្តភក្តិគេ ហើយនៅពេលដែលគេមិនសប្បាយចិត្តឬមានរឿងអ្វីផ្សេងៗ គេនឹងមកប្រាប់អ្នកហើយសុំដំណោះស្រាយពីអ្នក។
  2. អ្នកត្រូវតែធ្វើជាគំរូល្អដល់កូនដោយមិនត្រូវនិយាយកុហកនៅចំពោះមុខកូន ឬប្រព្រឹត្តរឿងមិនគម្បីផ្សេងៗនៅចំពោះមុខកូនឡើយ ព្រោះគេអាចធ្វើតាមអ្នក។ នេះជាការអប់រំដ៏សំខាន់មួយ។
  3. អ្នកមិនត្រូវជួយកូនគ្រប់រឿងទេ ត្រូវតែបន្តោយឱ្យគេធ្វើដោយខ្លួនឯងខ្លះ ទើបគេរៀនចេះឯករាជ្យ មិនពឹងអ្នកអស់មួយជីវិត។
  4. អ្នកមិនត្រូវឱ្យកូនប្រុសចាយលុយច្រើនទេ ព្រោះនៅពេលដែលគេមានលុយ គេនឹងដើរលេងច្រើនហើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)