ការដែលគេងបាត់ដង្ហើមធ្វើឲ្យអ្នកជំងឺងាយនឹងឈប់ដកដង្ហើមមួយភ្លេតក្នុងពេលគេង។ ជាធម្មតា ជំងឺនេះច្រើនតែទាក់ទងនឹងការគេងស្រមុក និងការស្រមុកខ្លាំង ឬលឺសម្លេងដូចខក់អ្វីមួយក្នុងដង្ហើមនៅពេលដកដង្ហើមម្តងៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយខាងក្រោមនេះ គឺជាកត្តាប្រឈមមុខដែលធ្វើឲ្យមនុស្សយើងងាយនឹងគេងបាត់ដង្ហើម៖
- កំពុងតែធាត់
- ជាមនុស្សប្រុស
- អាយុច្រើនចាប់ពី ៦៥ឆ្នាំឡើងទៅ
- ជាស្រ្តីក្រោយរាំងរដូវរួច
- មានសមាជិកគ្រួសារគេងបាត់ដង្ហើមដែរ
- កំពុងតែមានផ្លូវដង្ហើមតូច
- កំពុងតែមានក្រពេញអាមីដាសរីកធំ
- ជាមនុស្សកំពុងតែជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែលើសសម្ពាធឈាម៕