ការលេចនោមដោយខ្លួនឯងងាយនឹងកើតឡើងណាស់នៅពេលអាយុកាន់តែច្រើន ឬវ័យចំណាស់ខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗដើម្បីគ្រប់គ្រងការលេចនោមដោយខ្លួនឯងបាន៖
- ធ្វើការហាត់ប្រាណដើម្បីពង្រឹងដល់សាច់ដុំនៅអាងត្រគាក
- ចូរទៅបន្ទប់ទឹកដើម្បីបន្ទោបង់ឲ្យទៀងទាត់ ព្រោះវាអាចជួយសម្រួលដល់ប្លោកនោមក្នុងការគ្រប់គ្រងទឹកនោម និងបញ្ចេញទឹកនោមបាន
- ចូរសម្រកទម្ងន់ និងផ្តាច់បារី
- ចូរចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- ការលេបថ្នាំដែលត្រូវបានបង្កើតឡើងដើម្បីបង្ការការលេចនោមដោយខ្លួនឯង
- ការប្រើវិធីភ្ញោចដោយចរន្តអគ្គិសនីលើសរសៃប្រសាទដែលមាននាទីគ្រប់គ្រងប្លោកនោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការវះកាត់ បើសិនជាអ្វីៗទាំងអស់ខាងលើនេះមិនអាចគ្រប់គ្រងបាន៕