ផ្លែស្វាយ ជាផ្លែឈើរសជាតិជូរអែមដែលកំពុងទទួលបានការពេញនិយមបំផុតមួយ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែឈើនេះអាចទទួលទានបានទាំងខ្ចី និងទុំ បែបជាម្ជូរ ឬបង្អែម។ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានផ្លែស្វាយ ហើយក៏ប្រហែលជាធ្លាប់ឆ្ងល់ថាតើរវាងស្វាយខ្ចី និងស្វាយទុំមួយណាដែលល្អចំពោះសុខភាពជាង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបកស្រាយនូវចម្ងល់របស់អ្នក ៖
- រវាងស្វាយខ្ចី និងស្វាយទុំ
ក្រៅពីពណ៌នៃសំបកខុសគ្នាហើយនោះ ស្វាយខ្ចី និងស្វាយទុំក៏មានរសជាតិខុសគ្នាផងដែរ។ ទោះជាយ៉ាងណា វាមានផ្ទុកសម្បូរទៅដោយវីតាមីន C ខ្ពស់ដូចគ្នា គ្រាន់តែស្វាយខ្ចីមានផ្ទុកវីតាមីនផ្សេងទៀតច្រើនជាង។ ស្វាយខ្ចី ជាដ៏ប្រសើរនៃជាតិសសៃ pectin ដែលជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ រួមទាំងកម្រិតនៃកូឡេស្តេរ៉ូល។ ជាតិសសៃនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកពោះវៀនធំផងដែរ។
ស្វាយទុំ ក៏ល្អសម្រាប់សុខភាពគួរអោយកត់សម្គាល់ ហើយវាមានរសជាតិផ្អែម ប៉ុន្តែស្វាយទុំមិនធ្វើអោយឡើងទម្ងន់ឡើយ បើទោះជាអ្នកទទួលទានច្រើនក៏ដោយ។ ស្វាយទុំ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ វាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene និង lycopene ដែលជួយរារាំងការលូតលាស់នៃដុំសាច់ និងការពារកោសិកាមិនអោយទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។
- អត្ថប្រយោជន៍សុខភាពផ្សេងទៀតនៃការទទួលទានផ្លែស្វាយ
មិនថាអ្នកចូលចិត្តទទួលទានស្វាយខ្ចី ឬទុំក៏ដោយ អ្នកនៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនដដែលពីផ្លែឈើនេះ។ ទាំងស្វាយខ្ចី និងទុំ គឺល្អចំពោះសុខភាពដូចគ្នា ក៏ព្រោះវាសុទ្ធតែមានផ្ទុកសម្បូរទៅដោយជាតិសសៃ រួមជាមួយវីតាមីន និងជាតិរ៉ែដែលជួយទប់ស្កាត់ជំងឺមហារីកផ្សេងៗ រួមទាំងមហារីកក្រពេញប្រូស្តាត, មហារីកសុដន់ និងមហារីកគ្រាប់ឈាម។
លើសពីនេះទៅទៀត ស្វាយខ្ចី និងស្វាយទុំ ក៏ជាប្រភពនៃវីតាមីន A, វីតាមីន C និងសារធាតុ flavonoids ដែលជួយរក្សាសុខភាពភ្នែក, ស្បែក និងភ្នាសទឹករំអិលផងដែរ៕