ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយចំនួនដែលទាក់ទងនឹងការសម្រាលតាមបែបធម្មជាតិ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកចង់សម្រាលតាមបែបធម្មជាតិ ស្វាមីគឺជាកត្តាចំបងក្នុងការជួយណែនាំប្រពន្ធកុំឲ្យមានភាពភ័យខ្លាចគ្រប់ប្រភេទ ព្រោះមានតែប្តីទេដែលនិយាយទៅប្រពន្ធមានទំនុកចិត្តលើខ្លួនឯង។ ម្យ៉ាងទៀតនៅពេលដែលអ្នកស្រូបយកសារធាតុចិញ្ចឹមគ្រប់ប្រភេទ អ្នកក៏ត្រូវគិតពីទម្ងន់របស់អ្នកដែរ ព្រោះបើអ្នកញ៉ាំច្រើន កូនអាចនឹងរីកលូតលាស់ធំជាងមុន ជាហេតុដែលអាចធ្វើឲ្យអ្នកពិបាកក្នុងការសម្រាលតាមបែបធម្មជាតិ។ ជាងនេះទៅទៀតលោកឳពុកគួរតែឧស្សាហ៍លើកទឹកចិត្តអ្នកម្តាយ និងនៅជិតគេឲ្យបានច្រើន ដើម្បីកុំឲ្យគេមានការព្រួយបារម្ហច្រើន ទើបគេអាចសម្រាលដោយមិនចាំបាច់ធ្វើការវះកាត់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)