តើអ្នកកំពុងតែគេងមិនលក់មែនទេ? ដូច្នេះអ្នកប្រហែលជាដឹងហើយថា កាហ្វេ ភេសជ្ជៈមានជាតិហ្គាស់ និងអ្វីៗគ្រប់យ៉ាងដែលមានជាតិកាហ្វេអ៊ីនគួរតែមិនញ៉ាំឡើយជាពិសេសនៅពេលជិតចូលគេង។ ប៉ុន្តែតើអ្នកមានដឹងទេថា គួរញ៉ាំអាហារអ្វីជាប្រចាំទេបើសិនជាអ្នកចង់បំបាត់បញ្ហាគេងមិនលក់?

ដំឡូងជ្វា

ដំឡូងជ្វាដុត ឬស្ងោសុទ្ធតែល្អសម្រាប់មនុស្សយើងទាំងអស់។ ប៉ុន្តែតើអ្នកមានដឹងទេថា វាល្អបំផុតសម្រាប់ការគេងមិនលក់? គ្រូពេទ្យនិយាយថា អ្វីដែលធ្វើឲ្យដំឡូងជ្វាអាចជម្រុញដល់ការគេងបានគឺជាតិប៉ូតាស្យូមរបស់វា។ មនុស្សគ្រប់គ្នាដឹងថា ប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាម ប៉ុន្តែមិនមានមនុស្សច្រើនដឹងថា វាក៏ជួយបន្ធូរសាច់ដុំដែរទេ។ ដូច្នេះវានឹងជម្រុញដល់ការងងុយគេងតាមរយៈបន្ធូរភាពតឹងរបស់សាច់ដុំក្នុងខ្លួន។ 

គ្រាប់ផ្លែឈើ

មានហេតុផលពីរយ៉ាងដែលការញ៉ាំគ្រាប់សណ្តែកដី ផ្លែអាលម៉ុន និងគ្រាប់ស្វាយចន្ទីត្រូវបានគេណែនាំឲ្យញ៉ាំលើអ្នកមានបញ្ហាគេងមិនលក់។ ដំបូងឡើយ គ្រាប់ផ្លែឈើផ្ទុកទៅដោយអូមេហ្គាបី ដែលអាចសម្រួលដល់អារម្មណ៍បាន។ ទីពីរ វាផ្ទុកទៅដោយ Melatoninដែលជាអ័រម៉ូនជួយឲ្យងងុយគេង។ 

ផ្លែចេក

អ្នកគួរតែញ៉ាំផ្លែចេកជាទៀងទាត់ជាពិសេសមុនពេលគេង។ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្លែចេកមានជាតិប៉ូតាស្យូម ហើយកាលណាញ៉ាំវាកាន់តែលឿន វានឹងជម្រុញដល់ការគេងតាមរយៈការបន្ធូរសាច់ដុំ។ មានហេតុផលមួយផ្សេងទៀតដែលថា ការញ៉ាំផ្លែចេកគឺជារឿងល្អឥតខ្ចោះសម្រាប់មនុស្សម្នាក់ដែលកំពុងតែគេងមិនលក់។ គ្រូពេទ្យនិយាយថា ក្រៅពីប៉ូតាស្យូម ផ្លែចេកក៏មានម៉ាញ៉េស្យូមដែរ ដែលវានឹងជួយបន្ធូរភាពតានតឹងទាំងផ្លូវកាយ និងចិត្ត៕