ពេលវេលានៃការកើតមិនដូចគ្នា ពិតជាមានអត្តចរិតមិនដូចគ្នាមែន។ ដូចនេះហើយទើបមនុស្សម្នាក់ៗមានអត្តចរិតមិនដូចគ្នានោះ។ ខាងក្រោមនេះយើងខ្ញុំនឹងបកស្រាយប្រាប់អ្នក ហើយអ្នកអាចរើសពេលវាលាដែលត្រឹមត្រូវសម្រាប់ធ្វើការសម្រាលកូនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ម៉ោង(23:00-00:59)៖ កូនដែលកើតម៉ោងនេះគឺមានមន្តស្នេហ៍ណាស់ ប៉ុន្តែមានចិត្តអន្ទះសារ ធ្វើអ្វីមិនចូលចិត្តគិតច្រើនទេ បើគេយល់ថាត្រូវ គេនឹងធ្វើភ្លាមទោះបីជាកក្នុងការងារឬស្នេហាក៏ដោយ។
  2. ម៉ោង(01:00-02:59)៖ កូនដែលកើតនៅម៉ោងនេះ គឺមានចិត្តអំនត់ក្នុងការធ្វើការងារណាស់ គេមិនខ្លាចលំបាកឡើយ។ប៉ុន្តែគេចូលចិត្តលាក់រឿងទុកក្នុងចិត្ត ហើយបើគេខឹងម្តងៗគឺគួរឱ្យខ្លាចណាស់។
  3. ម៉ោង(03:00-04:00)៖ កូនដែលកើតនៅម៉ោងនេះគឺចូលចិត្តគ្រប់គ្រងគេណាស់ ដូចនេះគេអាចនឹងក្លាយជាអ្នកគ្រប់គ្រងនៅថ្ងៃអានាគត។
  4. ម៉ោង(05:00-06:59)៖ គឺជាកុមារដែលចេះនិយាយសម្តីទន់ភ្លន់ដើម្បីទាក់ទាញចិត្តគេ ហើយថែមទាំងជាមនុស្សដែលចិត្តល្អ។
  5. ម៉ោង(07:00-08:59)៖ គឺជាកុមារដែលឆ្លាតវៃ ចេះបត់បែន ម៉្យាងទៀតឆាប់យល់នូវពាក្យសម្តីដែលគេនិយាយ។
  6. ម៉ោង(09:00-10:59)៖ គឺជាកុមារដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
  7. ម៉ោង(11:00-12:59)៖ គឺជាកុមារដែលចូលចិត្តការសម្តែង ហើយបើគេសម្តែងនឹងមានអ្នកគាំទ្រជាច្រើនជាមិនខាន។
  8. ម៉ោង(13:00-14:59)៖ គឺជាកុមារដែលចូលចិត្តខឹង ហើយឆាប់ស្តាប់និងជឿតាមពាក្យសម្តីអ្នកដទៃណាស់។
  9. ម៉ោង(15:00-16:59)៖ គឺជាកុមារដែលមានចិត្តសង្ស័យច្រើន ហើយងាយធុញនឹងរបស់ចាស់ ចូលចិត្តរបស់ដែលថ្មី។
  10. ម៉ោង(17:00-18:59)៖ គឺជាកុមារដែលផ្លាស់ប្តូរចិត្តនិងខួរក្បាលលឿន ងាយខឹងណាស់ ជួនកាល់អាចធ្វើឱ្យគេខឹងមិនដឹងខ្លួនក៏ថាបាន។
  11. ម៉ោង(19:00-20:59)៖ មិនងាយនៅជិតអ្នកដទៃទេ ព្រោះគេមិនជឿជាក់អ្នកដទៃ។
  12. ម៉ោង(21:00-22:59)៖ ថ្វីត្បិតតែធ្វើការងារយឺត ប៉ុន្តែឆ្លាតវៃ មានចិត្តល្អ ដូចនេះអាចងាយនឹងចាញ់បោកគេបាន៕
  13. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)