បើអ្នកមិនចង់ឲ្យសក់ជ្រុះ អ្នកគួរតែប្រើវិធីនេះដើម្បីកក់សក់ ទើបអាចរក្សាសក់ដ៏ក្រាស់របស់អ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែសិតសក់មុនពេលកក់សក់ ព្រោះវានឹងមិនជំពាក់គ្នានៅពេលកក់ អាចកាត់បន្ថយអត្រានៃការជ្រុះសក់បាន។
  2. អ្នកមិនត្រូវវៃពពុះសាប៊ូនៅលើក្បាលទេ ត្រូវតែវៃនៅលើដៃជាមុនសិនទើបដាក់លើក្បាល ហើយទើបធ្វើការកក់។
  3. អ្នកមិនត្រូវអេសក្បាលខ្លាំងពេកទេ ព្រោះវាប៉ះពាល់ដល់ស្បែកក្បាលដែលធ្វើឱ្យសសៃសក់អ្នកលូតលាស់មិនបានល្អ។
  4. អ្នកត្រូវតែលាងសម្អាតសាប៊ូចេញពីសក់ឱ្យអស់ទើបធ្វើការអប់សក់បាន នោះសក់អ្នកនឹងមិនជ្រុះនោះឡើយ។
  5. អ្នកមិនត្រូវអប់ដល់គោលសក់ទេ អប់តែចុងៗសក់បានហើយ ព្រោះបើអប់ដល់គោល វាធ្វើឱ្យអ្នកជ្រុះសក់ខ្លាំងណាស់។
  6. ជាចុងក្រោយត្រូវលាងសម្អាតសក់ឱ្យស្អាតដើម្បីសុខភាពសក់អ្នក។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះបាន ដើម្បីកាត់បន្ថយសក់ជ្រុះរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)