ការរួមភេទក្នុងពេលដែលស្រ្តីមករដូវប្រហែលជាអាចធ្វើឲ្យអស់អារម្មណ៍បាន។ នេះដោយសារតែ វាបង្កលក្ខណៈប្រឡូកប្រឡាក់ច្រើនដោយសារតែឈាមរដូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ការដែលរួមភេទក្នុងពេលមករដូវអាចនឹងជួយការពារមិនឲ្យស្រ្តីមានផ្ទៃពោះបាន។ ប៉ុន្តែវាអាចនឹងបង្កជាបញ្ហាជំងឺឆ្លងផ្សេងៗទៀតទៅវិញទេ។ 

ការរួមភេទក្នុងពេលមករដូវប្រហែលជាមិនមែនជារឿងដែលមនុស្សភាគច្រើនទេ។ ខណៈពេលដែលវាបង្កភាពប្រឡូកប្រឡាក់បន្តិចមែន ប៉ុន្តែមិនមានហេតុផលពិតប្រាកដណាមួយដែលត្រូវតមការរួមភេទក្នុងពេលនេះដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទក្នុងពេលមករដូវមានអត្ថប្រយោជន៍របស់វាច្រើនដែរ។ ករណីដែលអ្នកមករដូវ នោះចំណង់ផ្លូវភេទនឹងកើនឡើងខ្លាំង ជាពិសេសនៅថ្ងៃទីបីនៃការធ្លាក់ឈាមរដូវតែំ្តង។ នេះដោយសារតែបម្រែបមមរួលអ័រម៉ូន រហូតដល់កើនចំណង់ផ្លូវភេទខ្លាំងតែម្តង។ ការរួមភេទនៅពេលនេះ នឹងជួយបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីនក្នុងឈាម ដែលអាចជួយបំបាត់អាការៈបាក់ទឹកចិត្ត និងការឈឺចាប់ផ្សេងៗក្នុងពេលមករដូវបាន។ ការកន្ត្រាក់របស់ស្បូន និងការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ ក៏មានន័យថា រាងកាយអាចបញ្ចេញកំណកឈាម និងជាលិកាឈាមរដូវមកក្រៅលឿនជាងមុន ហើយក៏ជួយឲ្យការធ្លាក់ឈាមរដូវមានរយៈពេលកាន់តែខ្លីជាងមុនទៀត។ 

យ៉ាងណាមិញ មានរឿងមួយដែលអ្នកគួរចងចាំ នោះគឺការប្រឈមនឹងជំងឺកាមរោគមានលក្ខណៈខ្ពស់ណាស់ក្នុងពេលរួមភេទក្នុងពេលមករដូវ។ មួយវិញទៀត មាត់ស្បូនរបស់ស្រ្តីក៏ចាប់ផ្តើមបើកធំបន្តិចក្នុងពេលមករដូវ ដែលវាជាហេតុនាំឲ្យអ្នកទាំងពីរអាចឆ្លងជំងឺដែលឆ្លងតាមឈាមយ៉ាងខ្ពស់ ជាពិសេសជំងឺរលាកថ្លើម ឬជំងឺអេដស៍តែម្តង។ 

ការប្រុងប្រយ័ត្ននៅពេលព្យាយាមរួមភេទក្នុងពេលមករដូវ

បើសិនជាអ្នកចង់សាកល្បងរួមភេទក្នុងពេលមករដូវ ចូរធ្វើការប្រុងប្រយ័ត្ននូវរឿងមួយចំនួនផងដើម្បីការពារដៃគូ និងខ្លួនឯងកុំឲ្យឆ្លងជំងឺកាមរោគ ជំងឺអេដស៍ ឬការមានផ្ទៃពោះដោយចៃដន្យដូចខាងក្រោមនេះ៖ 

  • ïផ្លាស់ប្តូរសម្លីអនាម័យជាញឹកញាប់ដើម្បីបង្ការការកកបាក់តេរីឬមេរោគក្នុងឈាមរដូវជាពិសេសបើសិនជាអ្នកមានគម្រោងរួមភេទមែន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ïចូរងូតទឹកសម្អាតខ្លួនឲ្យស្អាតសិនមុនពេលចាប់ផ្តើមប្រលូកប្រឡាក់នៅម្តុំខាងក្រោមហ្នឹង
  • ïប្រើទឹករំអិលឲ្យបានគ្រប់គ្រាន់មុនពេលរួមភេទនិងទៅនោមភ្លាមក្រោយពីរួមភេទរួចដើម្បីបញ្ចេញបាក់តេរីពីក្នុងប្លោកនោមឲ្យអស់
  • ïចូរអនុវត្តក្បាច់រួមភេទតែមួយគឺក្បាច់ម៉ែចែកឲ្យដោយខាងប្រុសក្រាបពីលើខាងស្រីដើម្បីកាត់បន្ថយភាពប្រឡូកប្រឡាក់៕