ទឹកក្រូចច្របាច់គឺជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់ប្រជាជនទូរទាំងពិភពលោក។ ជាធម្មតា វាត្រូវបានផ្ទុកទៅដោយជីវជាតិសំខាន់ៗពីធម្មជាតិតែម្តងដូចជា វីតាមីន C និងប៉ូតាស្យូមជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ក៏មានការផ្សព្វផ្សាយបន្ថែមទៀតថា វាសម្បូរទៅដោយជាតិកាលស្យូម និងវីតាមីន D ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍បន្ថែម ៥យ៉ាងដែលអ្នកនឹងទទួលបានពីការទទួលទានទឹកក្រូចច្របាច់៖
- ទឹកក្រូចច្របាច់សម្បូរទៅដោយជីវជាតិសំខាន់ៗជាច្រើនដូចជា វីតាមីន C វីតាមីន B9 និងប៉ូតាស្យូម
- ទឹកក្រូចច្របាច់សម្បូរទៅដោយអង់ទីអុកស៊ីដង់ និងអាចជួយបង្កើនចំនួនអង់ទីអុកស៊ីដងក្នុងខ្លួនក្នុងការជួយបង្ការជំងឺជាច្រើនប្រភេទទៀត
- ទឹកក្រូចច្របាច់អាចបង្កើនកម្រិត pH ក្នុងទឹកនោម និងជួយបន្ថយការប្រឈមជំងឺគ្រួសក្នុងតម្រងនោមថែមទៀត
- ទឹកក្រូចច្របាច់ប្រហែលជាជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អ និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងសម្ពាធឈាមថែមទៀតផង
- ទឹកក្រូចច្របាច់ប្រហែលជាជួយបន្ថយសារធាតុសម្គាល់ការរលាក ដែលអាចបន្ថយការប្រឈមនឹងជំងឺរ៉ាំរៃដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទឹកក្រូចច្របាច់សម្បូរជាតិផ្អែម និងកាឡូរី ដែលជាអ្នកធ្វើឲ្យឡើងទម្ងន់ និងលើសជាតិស្ករក្នុងឈាម។ ដូច្នេះចូរញ៉ាំវាក្នុងកម្រិតមធ្យម និងចូរជ្រើសរើសយកការញ៉ាំទឹកក្រូចច្របាច់ស្រស់ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន៕