ការឈឺចាប់ក្នុងពេលមករដូវបែប Primary គឺជាការឈឺចាប់ដែលកើតឡើងញឹកញាប់បំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា វាត្រូវបានបង្កឡើងដោយការផលិតសារធាតុគីមីច្រើនជ្រុលពីក្នុងស្បូន។ សារធាតុគីមីនេះហៅថា Prostaglandins ដែលធ្វើឲ្យឈឺចាប់បែបរមួលៗនៅពេលស្បូនកន្ត្រាក់លារៗ។ ការឈឺចាប់ដែលជាប់ទាក់ទងនឹងការមករដូវអាចចាប់ផ្តើមនៅរយៈពេលមួយ ឬពីរថ្ងៃមុនពេលមករដូវ និងយូរបំផុតរយៈពេលពិរបីថ្ងៃឡើងទៅ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់នេះមានការប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត។ ខាងក្រោមនេះគឺជារបៀបក្នុងការជួយបំបាត់ការឈឺចាប់ក្នុងពេលមករដូវដែលស្រ្តីគ្រប់រូបអាចធ្វើបានដោយខ្លួនឯង៖
- ប្រើប្រាស់វិធីស្អំទឹកក្តៅនៅពោះផ្នែកខាងក្រោម
- ចូរងូតទឹកក្តៅ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍ដូចជា ហាត់យូហ្គា ឬតាំងសមាធិ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855