អាការៈហើមពោះ ជាបញ្ហាគួរឱ្យរំខាន និងបង្កភាពមិនស្រួលជាខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អាការៈនេះអាចដោះស្រាយ ក៏ដូចជាទប់ស្កាត់បានយ៉ាងងាយ តាមរយៈការទទួលទានអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទាន ដើម្បីជៀសផុតពីបញ្ហាហើមពោះ ៖
១. បន្លែភ្លៅកង្កែប
ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម, វីតាមីន B6, ទឹក និងជាតិសសៃ។ លើសពីនេះទៅទៀត បន្លែភ្លៅកង្កែបក៏ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ផងដែរ។ ការទទួលទានបន្លែភ្លៅកង្កែបនៅពេលស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ គឺល្អបំផុត ក៏ព្រោះអាហារសម្រន់កញ្ចប់ ក៏ដូចជាអាហារផ្អែមផ្សេងៗអាចបណ្ដាលឱ្យហើមពោះ។
២. គ្រាប់ជី
មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម និងជាតិសសៃ រួមទាំងវីតាមីន B6 ដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាហើមពោះបានយ៉ាងប្រសើរ។
៣. ឈើអែម
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាហើមពោះបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៤. ត្រសក់
មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary និងជាតិទឹកខ្ពស់ដែលជួយធ្វើឱ្យនោមញឹក ហើយអ្នកនឹងមានអារម្មណ៍ថាមិនសូវតឹងពោះ។
៥. ជីអង្កាម
មានប្រសិទ្ធិភាពព្យាបាលអាការៈហើមពោះ និងពិបាករំលាយអាហារបានយ៉ាងប្រសើរ នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន៕