ការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញៗមួយចំនួនតូចអាចជារឿងងាយស្រួល ហើយវាក៏អាចជួយការពារសុខភាពរបស់មនុស្សប្រុសឲ្យកាន់តែមានសុខភាពល្អថែមទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខ្ញុំសូមណែនាំវិធីដូចខាងក្រោមនេះ៖
- ឈប់ជក់បារី និងធ្វើយ៉ាងណាការពារខ្លួនពីការប៉ះពាល់នឹងផ្សែងពុល និងសារធាតុគីមីច្រើននៅកន្លែងធ្វើការ
- ចូរធ្វើទៅតាមរបបអាហារដែលផ្តល់សុខភាពល្អដែលសម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនសុទ្ធ កាត់បន្ថយការញ៉ាំប្រៃ និងប្រភេទខ្លាញ់ Saturated Fat
- ចូរបង្ការជំងឺបេះដូង និងមហារីកតាមរយៈការធ្វើឲ្យបាន និងថែរក្សាទម្ងន់ដែលផ្តល់សុខភាពល្អ
- ចូរហាត់ប្រាណជាទៀងទាត់ មិនថាជាការដើរ រត់ ឬលេងកីឡាទេ
- ចូរញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសិក្សាអំពីមធ្យោបាយផ្តល់សុខភាពក្នុងការគ្រប់គ្រងស្រ្តេស៕